ស្អាតខ្លាំងណាស់…កញ្ញា ចាន់ គង្គារ គ្រប់ឈុត រំដួលអង្គរ កាន់តែស្រស់ស្អាត និងប្លែកភ្នែកតែម្តង…(មានវិដេអូ)

ស្អាតខ្លាំងណាស់...កញ្ញា ចាន់ គង្គារ គ្រប់ឈុត រំដួលអង្គរ កាន់តែស្រស់ស្អាត និងប្លែកភ្នែកតែម្តង...(មានវិដេអូ)

កញ្ញា ចាន់ គង្គារ អតីតម្ចាស់ជ័យលាភី កម្មវិធី Cambodia’s Next Top Model 2014 និងជាតារាម៉ូដែល កំពុងឆក់យកចិត្តមិត្តៗយុវវ័យ និងមានទីផ្សារសិល្បៈយ៉ាងកាក់កប ។ តារាស្រីស្រស់សោភារូបនេះ រឹតតែស្អាតប្លែក នៅក្នុងឈុត រំដួលអង្គរ ជាឈុតមួយដែលច្នៃប្រឌិតយ៉ាងប្រណិតបែបបុរាណខ្មែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហោះសារថា “ឈុត រំដួលអង្គរ ជាឈុតមួយដែលច្នៃប្រឌិតយ៉ាងប្រណិតបែបបុរាណខ្មែរយោងតាមរចនាបទអង្គរជាមួយអត្ថន័យជ្រាលជ្រៅបង្កប់ក្នុងដួងព្រលឹងនៃស្រ្តីខ្មែរ។ ត្រូវតែស្រលាញ់និង ការពារអ្វីដែលជារបស់ជាតិយើង។ ខ្មែរស្រលាញ់ខ្មែរ។ខ្មែរត្រូវតែរួមគ្នាការពារវប្បធម៍ជាតិយើង ។ឧបត្ថម ឈុតពី តំណក់ពេជ្រ សំអាងការនិងដេគ័រ Domnokpich Embellishment and decor ព្រមជាមួយនិងការផាត់មុខដោយ លោក Hok Dara”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន​ បានបង្ហាញចំណាប់អារម្មណ៍ ជាខ្លាំង ក្រោយពីបានឃើញសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា គង្គារហើយ សរសើរមិនដាច់ពីមាត់ថា ពិតជាស្រស់ស្អាតខ្លាំងណាស់ ឈុតរំដួលអង្គរមួយឈុតនេះ៕

មានវិដេអូ៖

ប្រភព៖ Chan Kongka

Leave a Reply

Your email address will not be published. Required fields are marked *