អនិច្ចាដូនតាខ្មែរណាស់ ! មិនគួរណា កុលបុត្រ កុលធីតាខ្មែរ នាំគ្នាយក​ អធិរាជសម្លេងមាស លោកតា សុិន សុីសាមុត ទៅប្រៀបធៀបគ្នា ជាមួយនិងក្រុមតារា ចម្រៀងកូរ៉េ BTS សោះ….

អនិច្ចាដូនតាខ្មែរណាស់ ! មិនគួរណា កុលបុត្រ កុលធីតាខ្មែរ នាំគ្នាយក​ អធិរាជសម្លេងមាស លោកតា សុិន សុីសាមុត ទៅប្រៀបធៀបគ្នា ជាមួយនិងក្រុមតារា ចម្រៀងកូរ៉េ BTS សោះ....

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ធីង អ៊ី បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ” ពេញចិត្តអ្នកហើយមែនទេ?🙂 ដើម្បីចង់ឈ្នះ BTS នឹងចង់បាន Like share សុខចិត្តយកលោកតាសុិនសុីសាមុតដែលជាអធិរាជសម្លេងមាសមកប្រៀបធៀបនឹង BTS 🙃 ដល់តែពេល International fan ចូលមក cmt នឹង share តាំងថាគេមើលងាយលោកតា ហើយសួរថា មកពីអ្នកណាដែលបង្ករឿងនឹងឡើង?

 លោកតាសិនសុីសាមុតគាត់គឺជាតារាចម្រៀងពីសម័យដើម សម្លេងរបស់គាត់គ្មានអ្នកណាប្រដូចបានទេ មានជំនាញខាងនិពន្ធដ៏ល្អ នៅស្រុកខ្មែរអ្នកណាមិនស្គាល់គាត់😊 សូម្បីតែគាត់បានទទួលមរណៈភាពទៅហើយ ក៏បទចម្រៀងគាត់នៅតែទទួលបានការស្តាប់ពីសំណាក់ប្រជាជនខ្មែរយើងនៅឡើយ ពេលមានបុណ្យ មានការ ឫការជួបជុំអីមួយក៏គេចាក់បទចម្រៀងគាត់ដែរ❤ ដូច្នេះតម្លៃរបស់គាត់គឺខ្ពស់ណាស់ នៅក្នុងស្រុកខ្មែរនេះ មិនអាចយកមកប្រៀបធៀបនឹង BTS បានទេ… ហើយបើទោះបីជាខ្ញុំជា fan BTS តែខ្ញុំក៏មិនភ្លេចវប្បធម៌ខ្មែរដែរ បើអោយជ្រើសរើសគឺខ្ញុំប្រាកដជាជ្រើសយកគាត់ហើយ 😊 ប្រជាជនខ្មែរមួយណាដែលមិនរើសយកគាត់នោះ តែការប្រៀបធៀបរបស់អ្នកវាជ្រុល🔥 ដូច International fan បាននិយាយចឹង:

* បើអ្នកចង់អោយគេចងចាំគាត់អ្នកគួរតែរកវិធីផ្សេងមកផុស អ្នកយកតារាចម្រៀងដ៏ល្បីនៅក្នុងស្រុកអ្នកមកប្រៀបធៀបនឹង BTS ដែលជាតារាជនជាតិគេ វាប្រៀបដូចជាអ្នកកំពុងតែលើកតម្កើងតម្លៃអោយពួកគេចឹង ហើយ BTS ជាតារាចម្រៀងសម័យឥឡូវទៀត🙃* ដែរសំខាន់ពេលគេសួរថា Vote នឹងដើម្បីអី? វាទៅឆ្លើយប្រាប់គេថា Vote ដើម្បីសប្បាយ ឃើញហើយហួសចិត្តចង់ដាក់ក្បាលម៉ាឆ្នាំងតើ🌚 ហើយមិនដឹងទៅនិយាយស្អីជាមួយគេទេ បានគេថាខ្មែរយើងប្រើសម្តីអាក្រក់ដូចអ្នកមិនដែលចូលសាលា 🙂 នៅមានទៀតអ្នកដែលគេ react angry នឹងភាគច្រើនជា international fan ព្រោះគេមិនស្គាល់លោកតាគេ react អោយBTS ចឹងហើយ…តែយកទៅ cmt ថាអោយ fan នៅខ្មែរ ហើយអ្នកនៅខ្មែរដែលគេ react angry នឹងដោយសារគេខឹងដែរយើងយកលោកតាមកប្រៀបធៀបនឹង BTS មិនមែនមានន័យថា គេជ្រើសយក BTS ទេ ព្រោះចូលមើល acc ទៅសុទ្ធតែមិនមែន fan BTS 🙃 លើកក្រោយមុននឹងធ្វើអីសូមប្រើខួរគិតផង កុំធ្វើអោយ International fan គេនិយាយសើចចម្អកចឹងទៀត ឃ្លានចង់បាន like share ដល់ថ្នាក់គេនិយាយចម្អកក៏នៅតែធ្វើ ពិតជាមនុស្សគ្មានការយល់ដឹងមែន មិនដឹងហៅថាស្អីអោយសមទេ 🙃”។

Leave a Reply

Your email address will not be published. Required fields are marked *