សំណាងល្អបងៗកងកម្លាំង ! យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិការពារព្រំដែនគោកត្រៀមខ្លួនជានិច្ចរង់ចាំទទួល និងអនុវត្តរាល់បទបញ្ជា…

សំណាងល្អបងៗកងកម្លាំង ! យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិការពារព្រំដែនគោកត្រៀមខ្លួនជានិច្ចរង់ចាំទទួល និងអនុវត្តរាល់បទបញ្ជា...

នេះបេីយោងតាមការសរសេររៀបរាប់របស់កងកម្លាំងក្នុងសមរភូមិម្នាក់បានអោយដឹងថា​ : ៉បេីសិនជាថ្ងៃណាមួយពួកខ្ញុំស្លាប់ក្នុងសមរភូមិសង្គ្រាម សូមមេត្តាជួយយកសាកសពរបស់ពួកខ្ញុំដឹកយកទៅផ្ទះ អោយឱពុកម្តាយ គ្រួសារ បងប្អូនរបស់ពួកខ្ញុំបានឃើញមុខពួកខ្ញុំជាលើកចុងក្រោយផង ជួយប្រាប់ថាខ្ញុំបានព្យាយាមដើម្បីការពារជាតិមួយនេះ ក្នុងសរភូមិអស់ពីសមត្ថភាពហើយហើយនិយាយប្រាប់តៗគ្នាថាមានតែកងទ័ពទេ ដែលអស្ចារ្យហ៊ានយកជីវិតទៅប្តូរដើម្បី អ្នកទាំងអស់គ្នារស់នៅបានសុខសាន្តតែប៉ុណ្ណឹង ពួកយើងស្ងប់ចិត្តហើយជួយយកមេដាយ និងទង់ជាតិពូជខ្មែរមហានគរមកដាក់លើដើមទ្រូងរបស់ខ្ញុំ ហើយសូមផ្តល់តម្លៃអោយទាហានជំនាន់ក្រោយៗនឹងឈប់គិតថាទាហ៊ានសុទ្ធតែមិនល្អទៀតទៅ ព្រោះមានតែកងទ័ពទេ ដែលហ៊ានបូជាសាច់ឈាមស្រស់ដើម្បី ជាតិ ទឹកដី មាតុភូមិ នឹង ដើម្បីអ្នកទាំងអស់គ្នា ។៚សាច់ជូនជាតិ ធាតុជូនអ្នកម្តាយ🇰🇭❤️៉

យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិការពារព្រំដែនគោកត្រៀមខ្លួនជានិច្ចរង់ចាំទទួល និងអនុវត្តរាល់បទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់នាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ។

Leave a Reply

Your email address will not be published. Required fields are marked *