ជួយស៊ែរលើកទឹកពួកគាត់ផង…ស៊ូឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់ ​ដើម្បីការពារជាតិមាតុភូមិ មិនឲ្យខ្មាំងសត្រូវ ឬមារចង្រៃ មកឈ្លានពានបានឡើយ…

ជួយស៊ែរលើកទឹកពួកគាត់ផង...ស៊ូឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់ ​ដើម្បីការពារជាតិមាតុភូមិ មិនឲ្យខ្មាំងសត្រូវ ឬមារចង្រៃ មកឈ្លានពានបានឡើយ...

ប៉ុន្មានថ្ងៃមកនេះ មានបងប្អូនជាច្រើន នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក តៗគ្នា ចំពោះបញ្ហា ព្រំដែន កម្ពុជា និងឡាវ ដែលកំពុងឈរជើងនៅទន្លេល្ពៅ ខេត្តព្រះវិហារ។ ស្ថានភាពនៅទីនោះ មិនមានភាពតានតឹង អ្វីនោះ គឺស្ថិតនៅក្នុងស្ថានភាពនឹងនរនៅឡើយ។

ដោយឡែកបើយើងងាកមកមើលពីបងប្អូនខ្មែរយើងវិញ ម្នាក់ៗហាក់មានការប្រុងជើងរួចជាស្រេច និងការទប់ទល់សត្រូវ ដែលកំពុងតែមានបំណងចង់ឈ្លានពាន ទឹកដី ។  នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Suy Vuthou បានបង្ហោះសារថា “ឃ្លាតឆ្ងាយពីមនុស្សជាទីស្រលាញ់បាន​តែមិនអោយខ្មាំងឈ្លានពានមកលើមាតុភូមិជាទីស្នេហាឡើយ🇰🇭”។

ទន្ទឹមនឹងនេះ គឺមានបងប្អូនជាច្រើន បានចូលរួមជូនពរ បងប្អូនកងទ័ព ខ្មែរយើងឲ្យជួបតែសេចក្តីសុខ ទាំងអស់គ្នា និងវិលត្រឡប់មកវិញដោយសុខសុវត្ថិភាពតាមផ្លូវ តែបើត្រូវវាយកម្ចាត់ខ្មាំងសត្រូវ ក៏សូមឲ្យឈ្នះរហូតគ្រប់ស្ថានការណ៍៕

ប្រភព៖​Suy Vuthou

Leave a Reply

Your email address will not be published. Required fields are marked *