ទោះបី សម្តេច តេជោ ហ៊ុន ស៊ែន បានទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ក៏ដោយតែកងទ័ពរបស់ កម្ពុជា នៅតែត្រៀមខ្លួនកាពារទឹកដីជានិច្ច…

ទោះបី សម្តេច តេជោ ហ៊ុន ស៊ែន បានទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ក៏ដោយតែកងទ័ពរបស់ កម្ពុជា នៅតែត្រៀមខ្លួនកាពារទឹកដីជានិច្ច...

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។

តែយ៉ាងណាមិញទោះបីជាស្ថានភាពកងទ័ពទាំងពីរមិនមានភាពតានតឹងក៏ដោយ តែកងទ័ពខ្មែរយើងបាននាំគ្នាត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីប្រឆាំងការឈ្លានពានទឹកដីប្រទេសកម្ពុជា របស់ ប្រទេសឡាវ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅពេលពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់នេះទៀតផង។

Leave a Reply

Your email address will not be published. Required fields are marked *