ត្រឹមត្រូវណាស់! លោក ផែង វណ្ណៈ ថាអាយុទេីបតែ​ ១៨​-១៩​ ឆ្នាំ​ បេីករថពាសដែក​ចេញច្បាំង តែក្មេងសម័យនេះមានសំណាង ព្រោះពេញវ័យ ពេលស្រុកចប់សង្គ្រាម…

ត្រឹមត្រូវណាស់! លោក ផែង វណ្ណៈ ថាអាយុទេីបតែ​ ១៨​-១៩​ ឆ្នាំ​ បេីករថពាសដែក​ចេញច្បាំង តែក្មេងសម័យនេះមានសំណាង ព្រោះពេញវ័យ ពេលស្រុកចប់សង្គ្រាម...

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ លោក ផែង វណ្ណៈ ហើយ ដែលលោក​ជាបុគ្គលម្នាក់ ស្រលាញ់យុត្តិធម៏ និង ជួយដល់សង្គម ជួយដល់ជនរងគ្រោះ ជួយដល់ចាស់ជរា ក្មេងកំព្រាដែលមានជំងឺ និងក្មេងៗពិការជាដើម ជាពិសេសនោះ ជួយដល់ជនរងគ្រោះ រឿងដីធ្លី ដែលមានអ្នកមានអំណាចជាច្រើន ជិះជាន់ប្រជាពលរដ្ឋក្រីក្រ យកដីធ្លីឥតក្តីមេត្តាដល់រាស្រ្តស្លូតត្រង់ និងជាពូជសាសន៍តែមួយ ។

ដោយឡែកកាលពីប៉ុន្មានមុននេះ ហ្វេសប៊ុកលោក  ផែង វណ្ណៈ បានបង្ហោះសាររៀបរាប់ពីជីវិតនៅពីក្មេងក្នុងសម័យសង្គ្រៀម ក្នុងសារនោះនិយាយថា៖ “សញ្ញា​ព្រួញ​គឺ​ តារា​ ហ្វេសបុក​ ផែង​ វណ្ណៈ​ នៅឆ្នាំ​ ១៩៨៨,​ ៨៩,៩០​ បេីមាន​ ហ្វេសប៊ុក​ ដូចសម័យនេះ​ ពួកខ្ញុំមិនដឹងទទួលបានការជូនពរច្រេីនយ៉ាងណាទេពេលចេញច្បាំងម្ដងៗ​ ។ តែពេលនោះ​សូម្បីតែ​លា​ ឪពុកម្ដាយ​បងប្អូន​ មិនបានផង​ ព្រោះ​ត្រូវ​ចេញដំណើរ​ម៉ោង​ ១២​ យប់​អាធ្រាត្រ​ ។

អាយុទេីបតែ​ ១៨​-១៩​ ឆ្នាំ​ បេីករថពាសដែក​ចេញច្បាំង​ ព្រោះ​តែស្រុកកេីតសង្គ្រាម​ ។ ក្មេងសម័យនេះមានសំណាងព្រោះពេញវ័យពេលស្រុកចប់សង្គ្រាម”​ ។

Leave a Reply

Your email address will not be published. Required fields are marked *