Nokia 3.1 Plus ស៊េរី​ថ្មី ថ្មកាន់បាន២ថ្ងៃ មាន​លក់​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​យើង​ហើយ តម្លៃសមរម្យបំផុត ត្រឹមតែ 179 ដុល្លា

បច្ចេកវិទ្យា៖ ក្រោយពីវិលត្រឡប់មក ក្នុងពិភពស្មាតហ្វូន ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android រួចមក ដោយដឹកនាំដោយក្រុមហ៊ុន HMD Global បានទាក់ទាញអតិថិជន របស់ខ្លួនមកវិញ បានមិនតិចដែរ ដោយសារតែគុណភាព នៃផលិតផលស្មាតហ្វូន បច្ចេកវិទ្យា រចនាបថរូបរាង និងជាពិសេសនោះ វាក៏មានអមមក ជាមួយនឹងកញ្ចប់តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទូទៅផងដែរ។ នេះគឺជាការជោគជ័យខ្លាំងគួរអោយកត់សំគាល់នៅក្នុងបណ្តាទីផ្សារជាច្រើននៅជុំវិញពិភពលោក។ ហើយជាបន្តបន្ទាប់យើងឃើញថាមានស្មាតហ្វូន Nokia ដើរដោយប្រតិបត្តិ ការ Android ស៊េរីថ្មីៗ បានបង្ហាញពិភពលោកបានឲ្យដឹង។

យោងតាមក្រុមហ៊ុន KTH បានប្រាប់ខាងសារព័ត៌មានថា Nokia 3.1 Plus ដែលជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយបង្អាស់ នាឆ្នាំ ២០១៨ នេះបានចេញលក់ជាផ្លូវការហើយ ក្នុងតម្លៃ ១៧៩ ដុល្លា ថែមជូនបំពង់ទឹកក្តៅមួយយ៉ាងស្រស់ស្អាត ។

ស្មាតហ្វូន Nokia 3.1 Plus មានតួខ្លួនប្រវែង 156.9mm កម្រាស់ 8.2mm និងទម្ងន់ 180g អមជាមួយនឹងការ ការពារកញ្ចក់មុខក្រោយ ប្រភេទ 2.5D និងមានតួខ្លួន ជាលោហៈធាតុ ចំនែកអេក្រង់លាតទំហំ 6 អ៊ីញ គ្មានក្បាលឆក អេក្រង់ IPS LCD អាចបង្ហាញរូបភាព ក្នុងកម្រិត HD+ កម្រិត 720 x 1440 ភិចសែលមានដង់ស៊ីតេ 268ppi និងមានកម្រិត Aspect Ratio 18:9 ហើយមានលក្ខណះខុសប្លែកជាង ស្មាតហ្វូនមុនៗបន្តិច។ ស្មាតហ្វូនថ្មីនេះ បានប្រើប្រាស់បន្ទះឈីប MediaTek Helio P22 ជាប្រភេទ Octa-core ហើយមាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមនឹង GPU PowerVR GE8320 មាន Ram 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB តែមិនជាអ្វីទេ Nokiaនេះ អាចបន្ថែមមេម៉ូរី ខាងក្រៅបានធំជាងនេះទៅដល់ 400GB។

ចំពោះខាងផ្នែកកាមេរ៉ាវិញ ខាងមុខមានទំហំ 8 មេហ្គាភិចសែល កម្រិត Aperture f/2.2 ដែលអាចថតរូបដ៏ស្រស់ស្អាតបែប Wide Angle និងធ្នែកខាងក្រោយ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាគោលដែលមានទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.0 Auto Focus និងកាមេរ៉ាជំនួយទំហំ 5 មេហ្គាភិចសែល កម្រិត Aperture f2.2 ជួយដល់ការ ថតរូបបែប Portrait និងអាចកាត់រូបភាព ពោរពេញទៅដោយភាពស្រស់ស្អាត និងសមត្ថភាព ថតវីដេអូកម្រិត HD 720p សម្រាប់កាមេរ៉ាខាងមុខ និងកម្រិត Full HD 1080p សម្រាប់កាមេរ៉ាខាងក្រោយ។

Nokia 3.1 Plus ក៏មានការ ស្កេនក្រយ៉ៅដៃ នៅខាងក្រោយផងដែរ ហើយស្ថិតក្រោមកាមេរ៉ា ដំណើរការដោយប្រព័ន្ទ Android 8.1 Oreo ចេញពីប្រអប់ស្រាប់ តែមិនបានប្រើប្រាស់ UI របស់ Nokia នោះទេ ផ្ទុយទៅវិញវារត់ដោយ Android One ដែលធានាបាននូវ ល្បឿនមានស្ថេរភាព ទទួលបានកំណែ Update បានយ៉ាងឆាប់រហ័ស សុវត្ថិភាព និងមិនមានភាពសាំញ។ ស្មាតហ្វូននេះ អាចប្រើប្រាស់បានស៊ីម២ សាកថ្មតាមរុន្ធ Micro USB បំពាក់នូវថាមពលថ្មទៅដល់ 3,500 mAh ដែលនឹងផ្តល់អោយលោកអ្នកអាចជឿជាក់នៅក្នុងការប្រើប្រាស់ និងអាចលេងហ្គេម ហើយនិងអាចលេងបណ្តាញសង្គមបានកាន់តែយូរជាងមុន មានជម្រើស 2 ពណ៌គឺ ខៀវ និង ស។

សំរាប់ប្រិយមិត្តដែលគាំទ្រ បច្ចេកវិទ្យារបស់ Nokia សូមមេត្តាគាំទ្របន្តទៀត និងប្រើប្រាស់នូវ ស៊េរីថ្មីៗ លោកអ្នកអាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់នៅទូទាំងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *