បេក្ខជនខេត្តព្រះសីហនុ បាននិទ្ទេស A ទាំង ១៣រូប និងទទួលបាន ម៉ូតូ ម្នាក់១គ្រឿង និងថវិកា ១,០០០ដុល្លារ ពី ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ…

បេក្ខជនខេត្តព្រះសីហនុ បាននិទ្ទេស A ទាំង ១៣រូប និងទទួលបាន ម៉ូតូ ម្នាក់១គ្រឿង និងថវិកា ១,០០០ដុល្លារ ពី ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ...

ព្រះសីហនុ៖ កាលពីថ្ងៃម្សិលមិញ​ គឺជាថ្ងៃប្រកាសលទ្ធផល នៅក្នុងក្រដាសប្រកាសលទ្ធផលនោះ មានទាំងអ្នកជាប់និងអ្នកធ្លាក់ ដោយបង្ហាញពីលទ្ធផលនៃការសិក្សាអស់រយៈពេល១២ឆ្នាំរបស់ប្អូនៗ ដែលខំសិក្សានោះ ។ ហើយអ្វីដែលគួរឲ្យសប្បាយរីករាយនោះ គឺនៅឆ្នាំនេះ ចំនួនអ្នកជាប់និទ្ទេស A មានចំនួនកើនឡើងជាឆ្នាំមុន នេះគឺដោយការខិតខំប្រឹងប្រែងរបស់ប្អូនៗ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា “បេក្ខជនខេត្តព្រះសីហនុ បាននិទ្ទេស A ទាំង ១៣រូប និងទទួលបាន ម៉ូតូ ម្នាក់ ១គ្រឿង និងថវិកា ១,០០០ដុល្លា ពី ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ

អបអរសាទរចំពោះការខិតខំរបស់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ ឯកឧត្តមគួច ចំរើន ពិតជាមានមោទនភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ ដែកប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០​ ខែសីហា​ ឆ្នាំ២០១៩​ ជាពិសេស​ខេត្តព្រះសីហនុ​ទទួលបាននិទ្ទេសA ចំនួន ១៣នាក់។

ជាមួយគ្នានេះ​ ឯកឧត្តមក៏សូមថ្លែងអំណរគុណ ចំពោះមាតាបិតា លោកគ្រូអ្នកគ្រូ ឯកឧត្ដម​ សាយ​ សំអាល់​ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ​ និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែក ផ្គត់ផ្គង់ ជំរុញ លើកទឹកចិត្ត បង្ហាត់បង្រៀន ក្មួយៗទាំងអស់គ្នារហូត​ទទួលបានជោគជ័យនាថ្ងៃនេះ។

ឯកឧត្តម សូមឱ្យក្មួយៗបន្តកិច្ចខំប្រឹងប្រែងសិក្សាតទៅទៀត ដើម្បីសម្រេចបាននូវក្តីស្រមៃរបស់ខ្លួននាពេលអនាគត និងបានមករួមចំណែកអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដ៏រឹងមាំនេះ”៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *