ជួយស៊ែរម្នាក់មួយមកបើបងប្អូនអាណិតនេនតូចម្នាក់នេះ…កូននេនតូច ឈរសម្រក់ទឹកភ្នែក ព្រោះតែគ្មានប្រាក់ ព្យាបាលជំងឺញោមស្រី ដែលមានជំងឺលើសឈាម និងឈាមកកក្នុងខួរក្បាល…(មានវិដេអូ)

ជួយស៊ែរម្នាក់មួយមកបើបងប្អូនអាណិតនេនតូចម្នាក់នេះ...កូននេនតូច ឈរសម្រក់ទឹកភ្នែក ព្រោះតែគ្មានប្រាក់ ព្យាបាលជំងឺញោមស្រី ដែលមានជំងឺលើសឈាម និងឈាមកកក្នុងខួរក្បាល...(មានវិដេអូ)

កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះតេជគុណ ជ័យ ភានិត ដោយឃើញពីភាពលំបាករបស់កូននេនតូច ដែលញោមស្រី​មានជំងឺជំងឺលើសឈាម បានដួលដាច់សរសៃឈាមកកឈាមក្នុងខួរក្បាល បានយកញោមមកសម្រាកព្យាបាលនៅពេទ្យខេត្តកំពង់ចាម ។

បើយោងតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ ខាងលើ បានរៀបរាប់ថា”អាណិតលោកប្អូនណាស់😢😢 ញោមស្រីមានជំងឺលើសឈាម បានដួលដាច់សរសៃឈាមកកឈាមក្នុងខួរក្បាល បានយកញោមមកសម្រាកព្យាបាលនៅពេទ្យខេត្តកំពង់ចាម ពេទ្យប្រុងបញ្ជូនញោមស្រីពេទ្យទៅភ្នំពេញ ដើម្បីវះកាត់ តែគ្រួសារលោកប្អូនក្រីក្រ គ្មានថវិកាសម្រាប់យកញោមទៅវះកាត់នៅពេទ្យភ្នំពេញ។

លោកប្អូនបានត្រឹមនៅមើលថែម្តាយនៅពេទ្យកំពង់ចាម និងយំត្រឹមបានអាណិតម្តាយប៉ុណ្ណោះ៕😢😢គាត់ឈ្មោះហ៊ាង​ ស៊ាប​ អាយុ ៥៥ឆ្នាំ រស់នៅភូមិសាមគ្គី​ ឃុំជីគរ​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ សង្ឃឹមថាបងប្អូនសប្បុរសជនឃើញ វីដេអូនេះ អាណិតអាសូរដល់លោកប្អូន ជួយថវិកាតាមសទ្ធា ដើម្បីជួយសង្គ្រោះដល់ជីវិតញោមលោកប្អូនផងចុះ ទំនាក់ទំនងដោយផ្ទាលព្រះនាម ជ័យ ភានិត លេខទូរស័ព្ទ៖ 096 37 333 70 សូមអរព្រះគុណ និងអរគុណ! ០៩.០៩.២០១៩”។

មានវិដេអូ៖

ប្រភព៖ ជ័យ ភានិត 

Leave a Reply

Your email address will not be published. Required fields are marked *