អបអរសាទរប្អូនស្រី…ប្អូនស្រី មាស រតនា ជាសិស្សវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ទទួលបាននិទ្ទេស A តែម្នាក់គត់…

អបអរសាទរប្អូនស្រី...ប្អូនស្រី មាស រតនា ជាសិស្សវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ទទួលបាននិទ្ទេស A តែម្នាក់គត់...

ដូចដែរប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃប្រកាសលទ្ធផល ក្នុងនោះក៏យើងទទួលបានលទ្ធផល មានអ្នកជាប់ និងអ្នកធ្លាក់បាក់ឌុប នៅឆ្នាំនេះ។ ដោយឡែកក្រសួងយុវជន និងកីឡា បានប្រកាសជូនសាធារណៈជនបានឲ្យដឹង សិស្សានុសិស្ស ៧៩,០៥២នាក់ ឬស្មើ ៦៨.៦២ភាគរយ បានទទួលជោគជ័យ។ នៅក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់។

ទន្ទឹមនឹងនេះ ក៏នៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា​ “សូមចូលរួមអបអរសាទរប្អូនស្រី មាស រតនា មកពីវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ទទួលបាននិទ្ទេសA នាសម័យប្រឡង ១៩ សីហា ២០១៩”។ នេះពិតជារឿងមួយដ៏គួររំភើបបំផុត ដែលប្អូនស្រីទទួលបាននិទ្ទេសល្អ ។ នៅក្នុងនោះ​លោកគ្រូអ្នកគ្រូ ក៏បង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ចំពោះការសិស្សស្រីម្នាក់នេះ ផងដែរ។ នៅក្នុងវិដេអូ នេះផងដែរ ប្អូនស្រី បានប្រាប់ថា គាត់ចង់បន្តការសិក្សាផ្នែក បច្ចេកវិទ្យា នៅសាកលវិទ្យាល័យ។

លោកគ្រូ បង្ហាញអារម្មណ៍រំភើប ចំពោះសិស្សស្រីម្នាក់នេះ ដែលបានជាប់និទ្ទេស A តែម្នាក់គត់ ហើយលោកគ្រូអ្នគ្រូ ក៏បានជូនពរដល់ប្អូនស្រី ឲ្យចាប់យកក្តីស្រមៃ៕

មានវិដេអូៈ

Leave a Reply

Your email address will not be published. Required fields are marked *