រំភើបជំនួស…ប៉ាមិនបន្ទោសកូនទេ ប៉ាមានតែអាណិតកូន​ ហើយនិងផ្តល់កំលាំងចិត្តដល់កូន ទោះបីជាកូនប៉ាប្រឡងមិនជាប់ក៏ដោយ…

រំភើបជំនួស...ប៉ាមិនបន្ទោសកូនទេ ប៉ាមានតែអាណិតកូន​ ហើយនិងផ្តល់កំលាំងចិត្តដល់កូន ទោះបីជាកូនប៉ាប្រឡងមិនជាប់ក៏ដោយ...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Koung Phally បានបង្ហោះសារនៅថ្ងៃនេះថា “ប៉ាចង់ប្រាប់កូន និង មិត្តភ័ក្រ្តក្នុងបណ្តាញសង្គម Face Book ថា: ថ្ងៃនេះ 10 ខែកញ្ញា ឆ្នាំ2019

” ឪពុកម្នាក់នេះ ទទួលយកលទ្ធផលប្រឡងរបស់កូនបាន “

ប៉ាប៉ា ! មិនបន្ទោសកូនទេ មានតែ ប៉ា អាណិតកូន ហើយប៉ាផ្តល់ កំលាំងចិត្តដល់កូន , កូនត្រូវខិតខំប្រឹងឈានទៅចាប់ជំនាញ ដើម្បីកសាងសុភមង្គលជាមួយក្រុមគ្រួសារវិញ។

លទ្ធផល ប្រឡងធ្លាក់ គឺជាបទពិសោធក្នុងការសិក្សារបស់កូនៗទេ ហើយអនាគតរបស់កូន មិនមែនស្ថិតនៅលើ សញ្ញាប័ត្រ 1 សន្លឹកនេះដែរ, កូននៅមានអនាគត់វែងឆ្ងាយណាស់ កុំអស់សង្ឃឹមអី ហើយក៏កុំទោចចិត្តនិងវាសនាអី !

ប៉ាប៉ា ! ស្រលាញ់កូន ! ❤❤❤❤❤❤❤❤❤❤ ខ្ញុំសូមផ្តាំផ្ញើរ ទៅ មិត្តភ័ក្រ្តក្នុងបណ្តាញសង្គម Face Book ទាំងអស់ ពេលកូនយើងធ្វើមិនបានល្អ សូមកុំបន្តោសកូនយើងអី ផ្ទុយទៅវិញ សូមជួយផ្តល់កំលាំងចិត្តដល់ពួកគាត់ ផង 🙏🙏🙏❤❤❤👌👌👌”។

គួរបញ្ជាក់ផងដែរថា  ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស លទ្ធផលជូន សិស្សានុសិស្ស ៧៩,០៥២នាក់ ឬស្មើ ៦៨.៦២ភាគរយ បានទទួលជោគជ័យ។ នៅក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់៕

ប្រភព៖ Koung Phally

Leave a Reply

Your email address will not be published. Required fields are marked *