អបអរសាទរផង…លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង ផ្តល់រង្វាន់លើកទឹកចិត្ត ចំពោះប្អូនប្រុស ខន សុវណ្ណភូមិ សិស្សវិទ្យាល័យកោះកុង ថវិកា១០០០ ដុល្លា និង…

អបអរសាទរផង...លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង ផ្តល់រង្វាន់លើកទឹកចិត្ត ចំពោះប្អូនប្រុស ខន សុវណ្ណភូមិ សិស្សវិទ្យាល័យកោះកុង ថវិកា១០០០ ដុល្លា និង...

កាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស លទ្ធផលជូន សិស្សានុសិស្ស ៧៩,០៥២នាក់ ឬស្មើ ៦៨.៦២ភាគរយ បានទទួលជោគជ័យ។ នៅក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Bunleng បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារការអបអរសាទរចំពោះប្អូនប្រុសម្នាក់ នៅខេត្តកោះកុង ដែលបានជា​ប់និទ្ទេស A ។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា “ខេត្តកោះកុងមានសិស្សម្នាក់ ដែលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ ជាប់នេ្ទសA ក្នុងនោះរដ្ឋបាលខេត្តកោះកុងបានសម្តែងការអបអរសាទរ ចំពោះបេក្ខជនសិស្សរូបនោះ ឈ្មោះខន សុវណ្ណភូមិ ភេទប្រុស រៀននៅវិទ្យាល័យកោះកុង ។ លោកជំទាវមិថុនា ភូថងអភិបាលខេត្តកោះកុងនឹងផ្តល់រង្វាន់លើកទឹកចិត្ត ថវិកា១.000 ដុល្លា និងកំព្យូទ័រយួរដៃមួយគ្រឿង”៕

ប្រភព៖ Huy Bunleng

Leave a Reply

Your email address will not be published. Required fields are marked *