អាណិតណាស់​…អតីតតារាសម្តែង លោក ណូ ជ័យរិទ្ធី ហៅ តូ កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែជំងីទឹកនោមផ្អែម និង…

អាណិតណាស់​...អតីតតារាសម្តែង លោក ណូ ជ័យរិទ្ធី ហៅ តូ កាន់តែធ្ងន់ធ្ងរឡើង ដោយសារតែជំងីទឹកនោមផ្អែម និង...

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានបង្ហោះសារថា “ស្ថានភាពជំងឺតារាសម្តែង​តូ​ ធ្ងន់ណាស់ សូមទេវតាជួយថែរក្សាគាត់ផង​😭😭”។ អតីតតារាសម្តែង លោក ណូ  ជ័យរិទ្ធី ដែលជាតារាសម្តែងមួយរូប ពោលពេញទៅដោយទេព្យកោសល្យ  និងមានប្រជាប្រិយភាព ទាក់យកចិត្តប្រិយមិត្តបានយ៉ាងច្រើន ។ ក្រោយពីបាត់មុខពីសិល្បៈមួយរយៈ  ពេលមក​ ក៏ស្រាប់តែលេចលឺដំណឹងថា លោកមានជំងឺ យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យមហាជនមានអារម្មណ៍តក់ស្លត់ចិត្តជាខ្លាំង ព្រោះធ្លាប់តែឃើញលោក តាមកញ្ចក់ទូរទស្សន៍ ដើរតួយ៉ាងស្រស់សង្ហារ តែពេលនេះ បានឃើញស្ថានភាពរបស់លោកហើយពិតជាគួរឲ្យអាណិតខ្លាំងណាស់។

តារាសម្តែង ជ័យរិទ្ធី ហៅតូ កំពុងតែជួបទុក្ខធំ ដោយលោកមានជំងឺទឹកនោមផ្អែម និងលើសជាតិអាស៊ីត កំពុងតែសម្រាកព្យាបាល ដែលស្ថានភាពរបស់អតីតតារាសម្តែងរូបនេះ មានរាងស្គមរីងរ៉ៃ សល់តែស្បែកដណ្ដប់ឆ្អឹង មានសភាពស្លេកស្លាំង គួរឲ្យអាណិតជាពន់ពេក។ 

នៅក្នុងនោះផងដែរ ក៏មានមហាជនជាច្រើន បានបង្ហាញអារម្មណ៍អាណិត និងមិនគួរឲ្យជឿ ទាល់តែសោះ​ មិននឹកស្មានថា លោកធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងនេះ ដំណឹងនេះពិតជាធ្វើឲ្យមហាជនមានក៏ដូចជាអ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ចំពោះសុខទុក្ខរបស់លោក ព្រមទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយ ផងដែរ៕

ប្រភព៖ លោក ហេង ឡុង

Leave a Reply

Your email address will not be published. Required fields are marked *