សូមបងប្អូនជួយក្មួយប្រុសម្នាក់នេះផង…ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវរ៉ាប់រងថ្លៃព្យាបាលម្តាយទាំងស្រុង តែពេលនេះសូម្បីតែប្រាក់មួយរៀលក្នុងហោប៉ៅ ក៏គ្មានផង

សូមបងប្អូនជួយក្មួយប្រុសម្នាក់នេះផង...ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវរ៉ាប់រងថ្លៃព្យាបាលម្តាយទាំងស្រុង តែពេលនេះសូម្បីតែប្រាក់មួយរៀលក្នុងហោប៉ៅ ក៏គ្មានផង

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា San Prum បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ពីជីវិតដែលកំសត់ របស់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលត្រូវរ៉ាប់រងរាល់ការព្យាបាល ម្តាយកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ផ្សារដេប៉ូ២ ដោយគ្រូពេទ្យតម្រូវឲ្យប្អូនបង់ប្រាក់ចំនួន៩០ដុល្លារ សម្រាប់ការព្យាបាលម្តាយ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “មហាកំសត់!! មុននេះបន្តិច ម៉ោង១១,២០នាទីយប់ ថ្ងៃទី១០ខែ៩ឆ្នាំ២០១៩ ខ្ញុំនិងគ្រួសារ បានទៅមើលមិត្តភក្តិគ្រោះថ្នាក់ចរាចរណ៍ នៅពេទ្យសុងកាណ៍ ផ្លូវ១៣៨…ក៏បានជួបព្រឹត្តិការណ៍កំសត់រកថ្លែងមិនត្រូវ គឺគ្រូពេទ្យឲ្យក្មេងក្រីក្រអាយុ១៣ឆ្នាំ ចេញលុយព្យាបាលម្តាយវា ដែលដួលតាមផ្លូវហើយត្រូវដឹកមកពេទ្យ និងប្រាប់ឲ្យក្មេងនោះបង់លុយ៩០$ហើយត្រូវដឹកម្តាយវាទៅពេទ្យរដ្ឋវិញ….វាជារឿងកំសត់ណាស់ ដែលក្មេងគ្មានលុយក្នុងហោប៉ៅសោះ បែជាត្រូវមករ៉ាប់រង រឿងមនុស្សចាស់ទៅវិញ។

ភរិយាខ្ញុំនិងមិត្តភក្តិគាត់ រៃលុយឲ្យកុមារនោះបាន៦០$ ហើយក៏ចាកចេញមក ដោយសារយប់ណាស់ទៅហើយ…..តាមក្មេងនោះរៀបរាប់ថា វាមានបងប្អូន៤នាក់ តែបែកគ្នាទាំងអស់ ដោយខ្លះទៅតាមឪវាដែលធូធា….ចំណែកវា មិនស្គាល់ឪវាទេ គឺនៅជាមួយឪចុង ហើយសុំហាងគេធ្វើការគេឲ្យ១ខែ ៥០$…។ល”។

ប្រភព៖​ San Prum

Leave a Reply

Your email address will not be published. Required fields are marked *