រំភើបជំនួស…ប៉ានិងម៉ាក់ នៅតែចាំផ្តល់កម្លាំងចិត្តឲ្យកូនជានិច្ច ទោះបីជាកូនពុំទទួលបានលទ្ធផលល្អយកមកអោយប៉ាម៉ាក់ក៏ដោយចុះ…(មានវិដេអូ)

រំភើបជំនួស...ប៉ានិងម៉ាក់ នៅតែចាំផ្តល់កម្លាំងចិត្តឲ្យកូនជានិច្ច ទោះបីជាកូនពុំទទួលបានលទ្ធផលល្អយកមកអោយប៉ាម៉ាក់ក៏ដោយចុះ...(មានវិដេអូ)

កាលពីពេលថ្មីៗនេះ មានគនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “នេះជាកាដូរសម្រាប់កូនប្រុស ដែលខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល12ឆ្នាំកន្លងមកនេះ បើទោះបីជាថ្ងៃនេះ កូនពុំទទួលបានលទ្ធិផលល្អយកមកអោយប៉ាម៉ាក់ក៏ដោយចុះ ប៉ុន្តែប៉ាម៉ាក់នៅតែមានមោទនភាពនិងនៅតែចាំផ្តល់កម្លាំងចិត្តអោយកូនព្រោះកូនបានបញ្ចេញអស់ពីសមត្ថភាពហើយ កុំចុះចាញ់ណាកូនសម្លាញ់ ប៉ាម៉ាក់នៅក្បែរកូនជានិច្ច ខំម្តងទៀតណាកូនប្រុស ប៉ាម៉ាក់ជឿជាក់លើសមត្ថភាពរបស់កូនថាកូននិងអាចធ្វើបានហើយអាចយកនិទ្ទេសល្អមកជូនប៉ាម៉ាក់។

ប៉ាម៉ាក់សូមអរគុណដល់កូនប្រុសដែលតែងតែស្តាប់នូវដំបូន្មានរបស់ប៉ាម៉ាក់ហើយប៉ាម៉ាក់ក៏សូមជូនពរអោយកូនជួបតែសេចក្តីសុខនិងជួបតែភាពជោគជ័យនៅក្នុងជីវិត ប៉ាម៉ាក់សូមសន្យាថានិងបង្ហាញផ្លូវវិជ្ជមានដល់កូននាថ្ងៃអនាគត នឹងត្រូវធ្វើតែអំពើល្អដើម្បីជាគំរូដល់គ្រួសារនិងសង្គមជាតិ។Kariz Ma”។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប ជំនួសប្អូនប្រុស ទោះមិនបានជាប់ក្តីតែបានទទូលកំលាំងចិត្តពីក្រុមគ្រួសារ យ៉ាងកក់ក្តៅ ជាទីបំផុត ក្រោយពីបានឃើញឪពុកម្តាយ ផ្តល់ភាពក់ក្តៅដល់ប្អូនបែបនេះ៕

មានវិដេអូៈ

ប្រភព៖ So Rifin

Leave a Reply

Your email address will not be published. Required fields are marked *