ករណីភ្លើងឆេះនៅផ្សារទំនើបត្បូងពេជ្រ ភោជនីយ៍ដ្ឋាន​មុីវៃធានតាំង​ និងភោជនីយ៍ដ្ឋាន​HAN SHENG គឺបណ្តាលមកពី…

ករណីភ្លើងឆេះនៅផ្សារទំនើបត្បូងពេជ្រ ភោជនីយ៍ដ្ឋាន​មុីវៃធានតាំង​ និងភោជនីយ៍ដ្ឋាន​HAN SHENG គឺបណ្តាលមកពី...

កាលពីវេលាម៉ោង០៥ និង៤៥នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីភ្លើងឆេះមួយបានកើតឡើង នៅផ្សារទំនេីប​ត្បូងពេជ្រ ភោជនីយ៍ដ្ឋាន​មុីវៃធានតាំង​ និងភោជនីយ៍ដ្ឋាន​HAN SHENG ស្ថិតនៅតាមបណ្តោយសបិតុ​ ក្រុមទី78 ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទី1ឈ្មោះ​ :​ Wang Liang ភេទប្រុស​ អាយុ35ឆ្នាំ​ (ជនជាតិចិន)​ មុខរបរ​ :​ ម្ចាស់ភោជនីដ្ឋានHAN SHENG​ ។ ម្ចាស់ទី2ឈ្មោះ​ :​ Xia You Zeng ភេទប្រុស​ អាយុ33ឆ្នាំ​ (ជនជាតិចិន)​ មុខរបរ​ :​ ម្ចាស់ផ្សារទំនេីបត្បូងពេជ្រ​។ ម្ចាស់ទី3 :​ Xu kang ju ភេទប្រុស​ អាយុ​ 37ឆ្នាំ​ (ជនជាតិចិន)​ មុខរបរ​ :​ ម្ចាស់ភោជនីយ៍ដ្ឋានមុីវៃធានតាំង​។

មូលហេតុនៃការឆេះគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។ ប្រភេទសំណង់​ :​ អាគារសង់ពីបេតុងប្រក់ស័ង្កសី​ ទំហំ​ 28ម៉ែត្រ​ x​ 30ម៉ែត្រ​ ។ ឆេះខូចខាតសម្ភារ:​ :​ ឆេះ​ម៉ាសុីនត្រជាក់ចំនួន ​13​​គ្រឿង​ សម្ភារ:ប្រេីប្រាស់នៅក្នុងភោជនីយ​ដ្ឋាន​ អស់ប្រហែល​50% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​។ រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន​ 12គ្រឿង​​ ប្រេីប្រាស់ទឹកអស់ចំនួន​ 15ឡាន​ ស្មេីនឹង​60ម៉ែត្រគូប​ ។ រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ 02គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ 02ឡាន​ ស្មេីនឹង​ 08ម៉ែត្រគូប​ ។រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន​ 04គ្រឿង​​ ប្រេីប្រាស់ទឹកអស់ចំនួន​ 08ឡាន​ ស្មេីនឹង​ 24ម៉ែត្រគូប៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Leave a Reply

Your email address will not be published. Required fields are marked *