ជាវទូរស័ព្ទ Nokia ចេក 8110 ឈ្មោះចាស់ផ្លាស់រូបរាងថ្មី ប្រយ័ត្នទិញប៉ះរបស់ក្លែងក្លាយ សូមពិនិត្យតែម ឬ Sticker របស់ក្រុមហ៊ុន KTH ចំនែកតម្លែវិញ ត្រឹមតែ 69 ដុល្លារ តែប៉ុណ្ណោះ…

ជាវទូរស័ព្ទ Nokia ចេក 8110 ឈ្មោះចាស់ផ្លាស់រូបរាងថ្មី ប្រយ័ត្នទិញប៉ះរបស់ក្លែងក្លាយ សូមពិនិត្យតែម ឬ Sticker របស់ក្រុមហ៊ុន KTH ចំនែកតម្លែវិញ ត្រឹមតែ 69 ដុល្លារ តែប៉ុណ្ណោះ...

បច្ចេកវិទ្យា៖ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនពូកែខាងផលិត និងចែកចាយទូរស័ព្ទដៃ Nokia ក៏ដូចជាស្មាតហ្វូនស៊េរីទំនើបៗ គ្រប់ប្រភេទដែលបានដាក់លក់លើទីផ្សារក្នុងពិភពលោក ហើយថ្មីៗនេះក្រុមហ៊ុន HMD Global បានចេញផ្សាយនៅក្នុងបណ្តាញសង្គមពីស្មាតហ្វូន Nokia 3.1 plus និង 5.1 plus មានរូបរាងស្រស់ស្អាតពេញនិយម ហើយមានតម្លៃធូរថ្លៃងាយស្រួលប្រិយមិត្តទិញយកមកប្រើប្រាស់ និងជឿជាក់លើគុណភាពនៃស្មាតហ្វូនដែលផលិតចេញពីក្រុមហ៊ុន HMD Global មួយនេះ។

នៅថ្ងៃនេះ ក្រុមហ៊ុន Nokia បានបញ្ជាក់អោយដឹងថា សម្រាប់អតិថិជនទាំងអស់ ដែលមានបំណងចង់ជាវទូរស័ព្ទ Nokia ចេកម៉ូដែល Nokia 8110 នេះ មុននឹងជាវ សូមពិនិត្យឲ្យបានច្បាស់ នៅលើតែម ឬ Sticker របស់ក្រុមហ៊ុន KTH នៅលើទូរស័ព្ទ។ ចំនែកតម្លៃវិញ ត្រឹមតែ 69 ដុល្លារ តែប៉ុណ្ណោះ។

លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ ​Nokia ចេក 8110 

អេក្រង់: 2.4 អ៊ីងប្រភេទ QVGA LCD (១៦៧ppi) Processor: dual core ល្បឿន 1.1GHz Qualcomm Snapdragon 205

RAM: 512MB ទំហំផ្ទុក: 4 ជីកាបៃ + កាត microSD (រហូតដល់ទៅ 32GB)

ប្រព័ន្ធប្រតិបត្តិការ: KaiOS កាមេរ៉ា: កាមេរ៉ាខាងក្រោយ 2MP ជាមួយ LED flash

ការតភ្ជាប់: 4G, ស៊ីមពីរ, ប៊្លូធូស 4.1, វ៉ាយហ្វាយ, GPS, វិទ្យុ FM និង USB 2.0

វិមាត្រ: 133,45 x 49,3 x 14,9 មម ទម្ងន់: 117 ក្រាម ហើយមាននូវហ្គេមដ៏ពេញនិយមប្រចាំត្រកូលដែលហៅឈ្មោះថាហ្គេមពស់ៗនោះអីបើភាសាអង់គ្លេសវិញគេឲ្យឈ្មោះថា (Snake Game) ជំនាន់ version ថ្មីអមជាមួយផងដែរ។

គួរបញ្ជាក់ថា៖ Nokia ចេក 8110 ដែលកែច្នៃឡើងវិញ មានរចនាបថកោង ងាយស្រួលដាក់ក្នុងហោប៉ៅ និងផ្តល់នូវភាពរឹងមាំ ជឿជាក់ជាលក្ខណៈស្តង់ដារ។  លើសពីនេះទៅទៀត ទូរស័ព្ទ Nokia ចេក 8110 មានលក្ខណៈលើសពីទូរស័ព្ទប៊ូតុងធម្មតានោះគឺ ការចូលប្រើកម្មវិធី Kai Store ដែលមានកម្មវិធីពេញនិយមដូចជា ជំនួយការ Google (Google Assistant) Google Search ផែនទីរបស់ Google (Google Maps) និង Facebook បន្ថែមពីនេះ អាចផ្ញើនិងទទួលអ៊ីម៉ែលឬContact និង Calendarដែលបានsyncជាមួយ Gmail និង Outlook.com។ ជាពិសេសអ្នកប្រើប្រាស់ក៏អាច ធ្វើការ share hotspot តាមបណ្តាញអ៊ីុនធឺណិតពីទូរស័ព្ទមួយទៀតបានយ៉ាងស្រួលដោយគ្មានបញ្ហា។ 

Leave a Reply

Your email address will not be published. Required fields are marked *