លោកសាន ផានិត បានបញ្ជាក់យ៉ាងច្បាស់ថា លោក គឹម ហេង អតីតម្ចាស់ផលិតកម្ម KH ពិតជាធ្លាក់ខ្លួនលក់ទឹកសុទ្ធពិតមែន ចំណែកឯម្ចាស់ផលិតកម្មRSK វិញ គឺ…

លោកសាន ផានិត បានបញ្ជាក់យ៉ាងច្បាស់ថា លោក គឹម ហេង អតីតម្ចាស់ផលិតកម្ម KH ពិតជាធ្លាក់ខ្លួនលក់ទឹកសុទ្ធពិតមែន ចំណែកឯម្ចាស់ផលិតកម្មRSK វិញ គឺ...

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងលោក សាន ផានិត ដែលបានបង្ហោះសារពីទុក្ខលំបាករបស់លោក គឹម ហេង ដែលជាអតីតម្ចាស់ផលិតកម្ម KH PROMOTION ដែលគាត់បានធ្លាក់ខ្លួនលក់ទឹកសុទ្ធនៅតាមផ្លូវ ជាហេតុធ្វើឲ្យមហាជនចង់ដឹងជាខ្លាំង តើរឿងហេតុនោះយ៉ាងណា? តើគាត់ពិតជាធ្លាក់ខ្លួនលក់ទឹកសុទ្ធនៅតាមផ្លូវពិតមែនឬយ៉ាងណា? 

ដោយឡែកលោក សាន ផានិត ម្ចាស់បទ “ជាប់រវល់” ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ ក៏បានបង្ហោះសារថា “បន្តិចមុននះបង គឺម ហេង KH បានបញ្ជាក់ប្រាប់ខ្ញុំតាមឆាតហើយគាត់ពិតជាលក់ទឹកសុទ្វមែន ចំណែក អ្នកមុីងសួរ វណ្ណី ម្ចាស់ផលិតកម្មRSK គាត់មិនបានលក់បាញ់ឆាវទេ គាត់គ្រាន់តែថតលេងឆាតរូបប្រាប់ខ្ញុំលេងសើចជាមួយខ្ញុំតែប៉ុណ្ណោះ !សូមសូមពត៍មានជួយស្រាយបំភ្លឺជូនគាត់វិញផងចុះ ! ហើយគាត់បានសំដែងក្តីអាណិតអាសូពន់ពេកដល់បងគឺមហេងខ្លាំដែរបន្ទប់ពីបានដឹងពីបងគឹមហេងភ្លាម តាមពិតរាល់ង្ងៃគាត់មានមុខងាជាអ្នកស្រីជំទាវ ដោយមានជំនូញធំៗជាច្រើននៅឯខេត្តបាត់តំបង” ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យមហាជនមានការអាណិតជាខ្លាំង ហេតុអីបានជាលោកធ្លាក់ខ្លូនដល់ថ្នាក់នេះ។ មហាជនមានតែសម្តែងការអាណិតដល់រូបលោក ផងដែរ៕

ប្រភព៖ San Phanith

Leave a Reply

Your email address will not be published. Required fields are marked *