កាន់តែធ្ងន់ហើយមានការផ្ទុះហឹងហ្សាទៀត៖ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ជាង​២​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចេញ​ទៅ​ប្រមូល​សំរាម​…….

រាជធានី​ភ្នំពេញ៖ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ជាង​២​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ព្រម​ចេញ​ទៅ​ប្រមូល​សំរាម​នោះ​ទេ ដោយ​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ចំនួន​១២​ដុល្លារ និង​ប្រាក់​បំណាច់​ផ្សេង​ៗ ដូច​កម្មករ​រោងចក្រ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​សំរាម​កកស្ទះ​នៅ​តាម​ដងផ្លូវ ។
ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីតាំង​កា​រ៉ា​ស​រថយន្ត​ស៊ី​ន​ទ្រី ផ្លូវ​បេតុង​បឹង​តា​ម៉ាត ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៦ ខែធ្នូ ។


តាម​ប្រភព​ពី​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បានឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​ពួក​គាត់​មិន​ព្រម​ចេញ​ប្រមូល​សំរាម​នៅ​យប់​នេះ ដោយសារ​តែ​ប្រាក់ខែ​ពួក​គាត់​បាន​ចែក​ជា​២​វេន គឺ​វេន​យប់​ហើយ​និង​ថ្ងៃ ដោយ​អ្នកធ្វើការ​វេន​ថ្ងៃ​ទទួល​បាន​ប្រាក់ខែ​ចំនួន​៥១​ម៉ឺន​រៀល ចំណែក​អ្នកធ្វើការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ​៦១​ម៉ឺន​រៀល ។

ពួក​គាត់​មាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​អោយ​ខាង​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​ចំនួន​១២​ដុល្លារ​លើ​ប្រាក់ខែ​គោល​របស់​ពួក​គាត់​បន្ថែម​ទៀត ព្រមទាំង​សុំ​អោយ​ក្រុមហ៊ុន​ផ្តល់​សេវា​ថែទាំ​សុខភាព មាន​ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​ហូប​ចុក​ដូច កម្មករ កម្ម​ការ​នី រោងចក្រ​ដែរ ។


ក្នុង​ហេតុការណ៍​ធ្វើ​កូដកម្ម​នេះ​ដែរ ក៏មានការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​រវាង​កម្មករ​ស៊ី​ន​ទ្រី​គ្នា​ឯង​ផង​ដែរ ព្រោះ​មាន​អ្នកខ្លះ​ចង់បាន​ប្រាក់ខែ​ប៉ុណ្ណឹង​ដដែល ហើយ​អ្នកខ្លះ​ទៀត​ទាមទារដំឡើង​ប្រាក់ខែ ។

ដោយឡែក​ខាង​ក្រុមហ៊ុន​វិញ​ក៏​បាន​ហៅ​តំណាង​ខាង​កម្មករ​អោយ​ចូល​ចរចា​គ្នា ដោយ​ខាង​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​អោយ​ដែរ តែ​តម្លៃ​ទាប​ពេក គឺ​ត្រឹមតែ​៦​ដុល្លារ ទើប​ពួក​គាត់​ជា​កម្មករ​ទទួលយក​មិន​បាន គឺ​ទាម
ទារ​១២​ដុល្លារ ទើប​ព្រម​ចូល​ធ្វើការ​វិញ ។ ចំពោះ​ការ ធ្វើ​កូដកម្ម​មិន​ព្រម​ចេញ​ប្រមូល​សំរាម​នេះ​ធ្វើ​ឲ្យ​សំរាម​កកស្ទះ​នៅ​តាម​ដងផ្លូវ​គ្រប់​ទីកន្លែង ក្នុង​រាជធានី​ភ្នំពេញ ៕
ប្រភព៖ កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *