មន្ទីរពេទ្យគន្ធបុប្ផា ពិតជាពេទ្យទេវតាមែន…កូនខ្ញុំក្តៅខ្លួន យកទៅពេទ្យល្បីៗ និងពេទ្យដែលមានតំលៃថ្លៃៗអស់ហើយ​ នៅតែមិនជា ពេលយកមកមន្ទីរពេទ្យគន្ធបុប្ផា បានភ្លឺភ្នែកច្បាស់ ថាពេទ្យមានសេវាក៏ល្អ ពេទ្យក៏រួសរាយ ហេីយគ្មានអស់លុយ១រយទេ…

មន្ទីរពេទ្យគន្ធបុប្ផា ពិតជាពេទ្យទេវតាមែន...កូនខ្ញុំក្តៅខ្លួន យកទៅពេទ្យល្បីៗ និងពេទ្យដែលមានតំលៃថ្លៃៗអស់ហើយ​ នៅតែមិនជា ពេលយកមកមន្ទីរពេទ្យគន្ធបុប្ផា បានភ្លឺភ្នែកច្បាស់ ថាពេទ្យមានសេវាក៏ល្អ ពេទ្យក៏រួសរាយ ហេីយគ្មានអស់លុយ១រយទេ...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Be Mima បានបង្ហោះសារទាំងរំភើប ក្រោយពីកូនរបស់ខ្លួនបានជាសះស្បើយដូចធម្មតាមវិញ ដោយគាត់បាននាំយកកូនទៅទទួលការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ។ គាត់បានប្រាប់ឲ្យដឹងថា នៅពេលកូនក្តៅខ្លួន គាត់បាននាំយកកូនទៅគ្រប់មន្ទីរពេទ្យទាំងអស់ មិនថាពេទ្យល្បីឈ្មោះ ពេទ្យថ្លៃ ពេទ្យថ្លៃលំដាប់ណាក៏គាត់បានយកកូនទៅពេទ្យទាំងអស់ ទោះអស់លុយប៉ុន្មានក៏គាត់មិនស្តាយ តែកូនគាត់នៅតែក្តៅខ្លួនពេញមួយយប់ ក្រោយមកគាត់ក៏បានយកទៅមន្ទីរពេទ្យ គន្ធបុប្ផា​ ហើយក៏បានជាសះស្បើយវិញ ដោយមិនអស់ប្រាក់មួយរៀលនោះទេ ហើយថែមទាំងមានសេវាកម្មល្អទៀត។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “អរគុណខ្លាំងណាស់មន្ទីរពេទ្យគន្ធបុប្ផា ជួយកុមាររាម់មុីននាក់ ពិតជាពេទ្យទេវតាមែន ❤️ ដែលបានព្យាបាលកូនខ្ញុំអោយបានធូរស្បេីយ 🙏🏻 ពេលកូនខ្ញុំឈឺ នាងខ្ញុំបានទៅអស់ហេីយ ទាំងពេទ្យគេល្បី ពេទ្យថ្លៃ ពេទ្យBrand ក៏ដោយ អស់លុយប៉ុន្មានក៏មិនស្តាយ ខ្ញុំនិងហេីយដែលចូលចិត្តនាំកូនចូលពេទ្យលំដាប់ តែពេទ្យលំដាប់និងហេីយ ស្ទេីរតែធ្វេីកូនខ្ញុំឈឺកាន់តែធ្ងន់ទៅ 😞ពេទ្យចេះតែថា ឈឺធម្មតាអោយថ្នាំមកផ្ទះ កូនខ្ញុំក៏ក្តៅខ្លួនមួយយប់ទល់ភ្លឺ យំស្ទេីរតែគាំងទៅហេីយ អ្នកផ្ទះភ័យគ្រប់គ្នា ម៉ាក់ខ្ញុំប៉ាខ្ញុំនាំទៅសៀមរាបទាំងយប់ ។ ខ្ញុំនិងប្តីខ្ញុំមិនសប្បាយចិត្តដែលប៉ាខ្ញុំនាំកូនខ្ញុំទៅពេទ្យរដ្ធ ព្រោះខ្លាចមិនមានអនាម័យ និងមេីលមិនបានដិតដល់ ។ តែអ្វីដែលពួកខ្ញុំគិតគឺខុសទាំងអស់ លេីកទីមួយដែលនាងខ្ញុំនាំកូនចូលពេទ្យគុន្ធបុប្ផា ពេលចូលទៅដល់ភ្លឺភែ្នកច្បាស់ ថាពេទ្យអនាម័យខ្ពស់ ជាងពេទ្យផ្សេងទៀត សេវាក៏ល្អ ពេទ្យក៏រួសរាយ ហេីយគ្មានអស់លុយ1រយ ទេ 🙏🏻 មានពេទ្យនៅចាំមេីលថែគ្រប់ពេល 🙏🏻 ពិតជាពេទ្យទេវតាមែន អរគុណលោកគ្រូអ្នកគ្រូនៅក្នុងពេទ្យទាំងអស់គ្នា 🙏🏻 ជាពិសេសអរគុណអ្នកមានគុណលេីកូនប្រុសនាងខ្ញុំមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប 🙏🏻❤️ Limhuor Hak Sunhea Hak”។

ប្រភព៖ Be Mima

Leave a Reply

Your email address will not be published. Required fields are marked *