បើស្រឡាញ់ជួយស៊ែរ១មក ! ស្រស់ស្អាតខ្លាំងណាស់ ឈុតតំណាងជាតិ ទេពរំដួល ឬ ទេពធីតាផ្ការំដួល

បើស្រឡាញ់ជួយស៊ែរ១មក ! ស្រស់ស្អាតខ្លាំងណាស់ ឈុតតំណាងជាតិ ទេពរំដួល ឬ ទេពធីតាផ្ការំដួល

មានបងប្អូនភាគច្រើនច្បាស់ជាមិនទាន់បានស្គាល់ទេ ឈុត ទេពរំដួល ឬ ទេពធីតាផ្ការំដួល ជាឈុតមួយដែលរបស់ខ្មែរយើងតាំងពីជំនាន់ដូចតាយើងយ៉ាងយូរលុងណាស់មកហើយ ហើយនៅក្នុងពេលថ្មីៗនេះឈុតមួយនេះត្រូវបានគេប្រតិដ្ឋឡើងដោយការស្រមើស្រមៃអំពី ទេពធីតាដែលគ្មានទុក្ខកង្វល់ រស់នៅយ៉ាងរីករាយ ស្រស់ថ្លា នៅក្នុងព្រឹក្សាដែលពោរពេញទៅដោយផ្ការំដួលដុះដេរដាស ចោលក្លិនយ៉ាងក្រអូបឈ្ងុយឈ្ងប់ ។ ផ្ការំដួល គឺជាផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ។

ធម្មជាតិរបស់បុប្ផជាតិនេះ មានត្របក ៣ ដូចស្លាបកង្ហារ មើលទៅរឹងមាំ តែទន់រលាស់ ចោលទងសំយុងចុះ ដោយដុះលេចបណ្ដូលដែលមានរាងក្ដោបស្រួច បង្កប់នូវគ្រាប់ដែលមានពណ៌ក្រហមដិតដូចត្បូងទទឹមដ៏វិសេស ។ ផ្អែកតាមលក្ខណះធម្មជាតិដ៏វិសេសទាំងនេះ ទើបការរចនាគ្រឿងលម្អស្មាទាំងសង្ខាង និង សំពត់ ត្រូវបានច្នៃសំយុង ប្រកបដោយក្បាច់លម្អ ។

សភាពលក្ខណះនៃផ្ការំដួលដែលមើលទៅរឹងមាំ តែទន់រលាស់នេះ គឺជា គុណតម្លៃដ៏វិសេសនៃនារីខ្មែរ ដែលទន់ភ្លន់ តែពុំទន់ជ្រាយ ក៏ទើបនាំឱ្យការតុបតែងកាយ ជាវិសេស គឺការធ្វើសក់រលាស់ដូចទងភ្ញី និង ឱ្យកាន់ទងផ្កា ដោយយកតាមលំនាំ ទេពអប្សរា ដែលជានិមិត្តសញ្ញានៃព្រះរាជាណាចក្រកម្ពុជា ។

នៅលើខ្នងរបស់នាង ផ្ការំដួលដ៏ធំ លាយឡំដោយក្បាច់ភ្ញីទេសយ៉ាងរស់រវើក នឹងឆ្លុះបញ្ចាំងឱ្យកាន់តែស៊ីជម្រៅអំពី គុណតម្លៃនៃផ្ការំដួល ដែលត្រូវបានបុព្វបុរសខ្មែរឱ្យតម្លៃ និង បានឆ្លាក់ជាក្បាច់លម្អប្រាសាទខ្មែរបុរាណ ដែលបង្ហាញថា ផ្ការំដួលតែងតែបានដង្ហែនៅក្នុងវឌ្ឍនភាពនៃអារ្យធម៌ខ្មែរ ដែលពុំអាចត្រូវបានកាត់ផ្ដាច់ ។ ប្រភពអត្ថបទពីហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *