មិនរស់ទេឲ្យតែយ៉ាងៗទៅ…មនុស្សចំនួន២៥នាក់ ពុលមី ដែលនាំចូលមកពីប្រទេសវៀតណាម…

មិនរស់ទេឲ្យតែយ៉ាងៗទៅ...មនុស្សចំនួន២៥នាក់ ពុលមី ដែលនាំចូលមកពីប្រទេសវៀតណាម...

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហោះសារថា “មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ​ និងស្រាវជ្រាវករណីពុលអាហារនៅហាងខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀង​

(ខេត្តស្វាយរៀង)៖ នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីសមត្ថកិច្ច​ អាជ្ញាធរដែនដី​ និងតំណាងម្ចាស់ហាង បានធ្វើការត្រួតពិនិត្យ​ និងស្រាវជ្រាវរកមូលហេតុ​ រណីពុលអាហារនៅខារ៉ាអូខេ «ហ្វាងថាងលាំងហ្វាន់ស័រ» ក្នុងក្រុងបាវិត ខេត្តស្វាយរៀងដែលបណ្តាលឱ្យ​ បុគ្គលិក​ ហាងចំនួន​ ២៥​ នាក់បានពុល​ បន្ទាប់ពីបរិភោគអាហារ​ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានសាកសួរព័ត៌មានពីជនរងគ្រោះ​ ពិនិត្យកន្លែងចំអិនអាហារ​ និងបានដកយកវត្ថុធាតុដេីមនិងគ្រឿងផ្សំអាហារចំនួន ៣ មុខ​ រួមមាន៖ មី ស្ពៃតឿ និងទឹកស៊ុប បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានដើម្បីវិភាគ​ រកសារធាតុពុល​ ។ បន្ថែមពីនេះ​ មន្ត្រីជំនាញបានចុះពិនិត្យទីតាំងចែកចាយគ្រឿងឧបភោគបរិភោគដែលផ្គត់ផ្គង់ឱ្យហាងខារ៉ាអូខេ និងបានដកយកគំរូផលិតផលមួយចំនួន​ បញ្ជូនមកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល Camcontrol Directorate-General

Leave a Reply

Your email address will not be published. Required fields are marked *