អាណិត ខ្លោចចិត្ត…ករណីធ្លាយធុងហ្គាស បណ្តាលឲ្យអ៊ុំស្រីម្នាក់ រលាកពេញខ្លួន ពេញមុខ មិនដឹងថាគាត់ឈឺខ្លាំងប៉ុណ្ណាទេ…មានវិដេអូ

អាណិត ខ្លោចចិត្ត...ករណីធ្លាយធុងហ្គាស បណ្តាលឲ្យអ៊ុំស្រីម្នាក់ រលាកពេញខ្លួន ពេញមុខ មិនដឹងថាគាត់ឈឺខ្លាំងប៉ុណ្ណាទេ...មានវិដេអូ

កាលពីពេលថ្មីៗនេះ ករណីផ្ទុះធុងហ្គាស បានកើតឡើងជាបន្តបន្ទាប់ ហើយក៏បានបង្កឲ្យមនុស្សជាច្រើនអ្នក រងគ្រោះផងដែរ។ កំប៉ុងហ្គាស ឬធុងហ្គាសចាស់ៗ បានធ្វើឲ្យមនុស្សជាច្រើន បានរងរបួសដោយសារតែកំប៉ុងហ្គាស។ កាលពីយប់មិញនេះ មានស្រ្តីម្នាក់គាត់បានរងរបួស ដោយសារផ្ទុះធុងហ្គាស បណ្តាលឲ្យរលាកមុខ ដៃ ជើង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

បើយោងតាមវិដេអូដែលបងប្អូនយើងបានជួយដល់អ៊ុំស្រី បាននិយាយថា អ៊ុំស្រីគាត់បានឈោងទៅបិទធុងហ្គាស ទើបណ្តាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ។ បងប្អូនជាច្រើនបានយកស៊ុបប្រាយមកបាញ់ បំបាត់ការឈឺចាប់ ជូនអ៊ុំស្រី ដើម្បីកាត់បន្ថយភាពឈឺចាប់របស់អ៊ុំស្រីដែលរងគ្រោះ ។មើលឃើញហើយពិតជាអាណិតខ្លោចចិត្តខ្លាំង មិនជាគាត់ឈឺចាប់យ៉ងណាទេ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ករណីធ្លាយធុងហ្គាសនៅម្តុំសាលាសង្កាត់អូឡាំពិចបណ្តាលអោយស្រ្តីចំណាស់ម្នាក់រលាកពេញខ្លួនយ៉ាងដំនំ។ សូមមេត្តាប្រុងប្រយ័ត្នចំពោះករណីនេះ”។ យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនបានសម្តែងការអាណិត អាសូរជាខ្លាំងដល់អ៊ុំស្រី ដែលរងគ្រោះ ជូនពរឲ្យឆាប់ជាសះស្បើយ”៕

មានវិដេអូ៖

ប្រភព៖ Neth Vannak

Leave a Reply

Your email address will not be published. Required fields are marked *