អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅស្ទឹងមានជ័យ៣ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ….

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនៅស្ទឹងមានជ័យ៣ បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ....

ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រង់ចំនុចផ្ទះលេខ១២ ជាន់ទី៣ ក្រុមទី០៣ ផ្លូវលេខ១៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់នៅវេលាម៉ោងប្រហែល១៣ និង៣០នាទីរសៀល ថ្ងៃទី១២ ខែ១០ ឆ្នាំ២០១៩ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ត្រា សេបសុីនឿន អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិកើតហេតុខាងលើ។លោកនាយប៉ុស្ដិ៍បានឲ្យដឹងទៀតថា មូលហេតុបណ្ដាលមកពី ទុស្សេខ្សែរភ្លើង ដោយបានឆេះសំភារៈ ជ័រ(ក្មេងលេង)និងគ្រឿងក្រអូប (ទឹកអប់)មួយចំនួនតែប៉ុណ្ណោះ ។

ក្នុងករណីខាងលើនេះ ឡានទឹករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមកចំនួន០៣គ្រឿង តែប្រើប្រាស់អស់មួយគ្រឿង និងរលត់ទៅវិញនៅវេលាម៉ោង១៤ និង១០នាទីថ្ងៃខែដដែល ៕

ដោយ៖ ភត្រ្តា

Leave a Reply

Your email address will not be published. Required fields are marked *