នាយ ក្រូច ក្តៅចិត្តខ្លាំងណាស់ ស្នើ​ឲ្យ​ក្រុមហ៊ុន​សេវាកម្ម​SMART​ផ្តល់​ទំនុក​ចិត្ត​លើ​អតិថិជន​ខ្លះផងមិនមែន​កាត់​លុយ​អស់​ជិត​២០​ដុល្លារ​ឆ្លើយ​ថា​មិន​ដឹង​នោះ​ទេ…

នាយ ក្រូច ក្តៅចិត្តខ្លាំងណាស់ ស្នើ​ឲ្យ​ក្រុមហ៊ុន​សេវាកម្ម​SMART​ផ្តល់​ទំនុក​ចិត្ត​លើ​អតិថិជន​ខ្លះផងមិនមែន​កាត់​លុយ​អស់​ជិត​២០​ដុល្លារ​ឆ្លើយ​ថា​មិន​ដឹង​នោះ​ទេ...

ភ្នំពេញ៖ ថ្មីៗនេះមានតារាកំប្លែងល្បីឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN​មានឈ្មោះថា នាយក្រូច បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅក្រុមហ៊ុនទូរស័ព្ទsmart និងថែមទាំងផ្ទុះការរិះគន់យ៉ាងខ្លាំងៗថា “៣ថ្ងៃក្រុមហ៊ុនស្មាតហូបលុយអស់ជិត១៥ដុល្លាអត់ដឹងគាត់កាត់យកទៅណាក្រុមហ៊ុនអើយបើកាត់ដោយសាអីប្រាប់ខ្ញុំផងលេខខ្ញុំ[ ០៧០ ៤២ ៩៥ ៩៦] ដាក់ដាច់ៗអត់បានតេទៅណាអីតិចសាំមែន”។

មិនត្រឹមតែប៉ុណ្ណោះទេតារាកំប្លែងនាយ ក្រូច ក៏បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនបន្ថែមទៀតថា​ ៖ ខឹងក្រុមហ៊ុនស្មាតណាស់ដាក់លុយ៤ថ្ងៃអស់ជិត២០ដុល្លាដល់យើងខលសួបែជាថាគាត់អត់ដឹងគាត់បានតែឆែកអោយទេអត់ដឹងខាងណាអ្នកកាត់ចប់បាត់សួក្រុមហ៊ុនស្មាតគាត់ថាអត់ដឹងខាងណាអ្នកកាត់ចប់ឈប់និយាយ។

បន្ទាប់ពីបានឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងថែមទាំងធ្វើការរិះគន់យ៉ាងចាស់ដៃទៅក្រុមហ៊ុនSmart និងលើកជាសំណួរទៅកាន់ក្រុមហ៊ុនsmart ថាហេតុអ្វីបានជាកាត់លុយលឿនម្លេះហើយថែមទាំងកាត់លុយមិនដឹងមុខទៀតដល់ពេលខលសួរប្រាប់ថាអត់ដឹង ។

Leave a Reply

Your email address will not be published. Required fields are marked *