ស្គាល់មុខបុរសអសីលធម៏ ជនសង្ស័យដែលបានជះស្រាបៀរដាក់ កញ្ញា ទេព​ បូព្រឹក្ស ដែលមានឈ្មោះថា ……..

រឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យមហាជនមានការ ខឹងសម្បារជាខ្លាំងចំពោះបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុង លើកញ្ញា ទេព បូព្រឹក្ស ហើយម្នាក់ៗចង់ដឹង ចង់ស្គាល់ ថាមុខបុរសរូបនោះមានមុខមាត់យ៉ាងម៉េច? ហើយមានឈ្មោះអ្វី ទើបបានជាហ៊ានប្រព្រឹត្តអំពើអសីលធម៏បែបនេះ។

ទាក់ទិននឹងបញ្ហានេះ ក៏មានប្រភពអ្នកជិតស្និទ្ធ បុរសរូបនោះ ក៏បានចូលមកខមិនថា បុរសអសីលធម៏រូបនោះមានឈ្មោះថា “Ret Pov”។ បុរសរូបនេះមិនមែនជាកូនប្រុសម្ចាស់ហាងនោះទេ។

ដោយឡែកងាកមើលមកពីកញ្ញា ទេព បូព្រឹក្ស វិញ នាព្រឹកនេះ កញ្ញា បានទៅដាក់ពាក្យបណ្តឹងហើយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ដោយកញ្្ា បានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូប ទី១ បុរសដែលជះស្រាបៀមកលើរូបនាង ទី២. ម្ចាស់ហាង “សមុទ្រ” ទី៣. អ្នករៀបចំកម្មវិធី និងទី៤. ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀងអ្នករាំផ្ទាល់ខ្លួននាង ៣ដៃ ដោយទាមទារ សំណង១០មុឺនដុល្លារ ហើយសំណងដែលនាងទទួលបាន នាងនឹងយកទៅបរិច្ចាគឲ្យមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា ជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *