សូមប្រុងប្រយ័ត្ន ចែកចាយតៗគ្នាផង! បើឃើញជនជាតិចិន លក់ទូរស័ទ្ទថោកៗ មិនមែនជាទូរស័ទ្ទពិតទេ គឺទូរស័ព្ទក្លែងក្លាយ….

សូមប្រុងប្រយ័ត្ន ចែកចាយតៗគ្នាផង! បើឃើញជនជាតិចិន លក់ទូរស័ទ្ទថោកៗ មិនមែនជាទូរស័ទ្ទពិតទេ គឺទូរស័ព្ទក្លែងក្លាយ....

កាលពីថ្មីៗនេះ មានករណីមួយបានកើតឡើង នៅឯផ្សារ ទំនេីប អ៊ីអន ១ ដោយមានបុរសជនជាតិចិនម្នាក់ យកទូរស័ព្ទ iPhone X  មកលក់ក្នុងតម្លៃ  ៣៥០ ដុល្លា ប៉ុន្តែអ្វីដែលហួសចិត្តនោះ ក៏ជាទូរស័ព្ទក្លែងក្លាយដែលហៅថា ជារបស់ចិន ដែលលក់ក្នុងតម្លៃថោក ជាងតម្លៃទីផ្សាររបស់ពិត ហើយក៏ប្រើប្រាស់ក៏ខុសគ្នាផងដែរ ដូច្នោះសូមបងប្អូនមេត្តាប្រុកប្រយ័ត្នឲ្យមែនទែន។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ SunHeng Sok បានបង្ហោះសារក្រោយចិនយកទូរស័ទ្ទមកលក់ថា ❌❌សូមប្រុងប្រយ័ត្ន ករណីជនជាតិចិន ឆបោក ❌❌

កាលពីរសៀលថ្ងៃ ១២ តុលា ខ្ញុំបានមកដល់ ផ្សារ ទំនេីប អ៊ីអន មួយ។ នៅពេលដែលខ្ញុំបានឈប់ម៉ូតូភ្លាម មានជនជាតិចិនម្នាក់ ចង់យកទូរស័ព្ទ iPhone X មកលក់អោយខ្ញុំ ដោយនិយាយ អង់គ្លេស ត្រឡាន់ៗ ថា phone phone sell sell (គាត់មិនដឹងថាគាត់ កំពុងតែនិយាយជាមួយគ្រូអង់គ្លេស ទេ បេីដឹង មិនហ៊ាន និយាយខុស វេយ្យាករណ៍ចឹងទេ មេីលទៅ)។ ខ្ញុំក៏មិនទាន់មាត់ គាត់ ក៏បន្តថា no money, casino ! No money, casino! ខ្ញុំក៏ដឹងថា កំពុងមានអ្វី កេីតឡេីង តែ ខ្ញុំចង់មេីល រឿងល្ខោនត ក៏ខ្ញុំសួរ how much? ជនជាតិចិន នោះ ក៏ បេីកម៉ាស៊ីនគិតលេខ ចុច លេខ ៣៥០ ខ្ញុំ ក៏គ្រវី ក្បាល គេ ក៏និយាយ តទៀត low low ដោយ ធ្វេីដៃ ផង ជេីងផង ក្នុងអត្ថន័យថា អាចចុះបានថែមទៀត ។ ខ្ញុំក៏គ្រវីក្បាល ទៀត ។ គាត់ក៏បេីក setting ក្នុងទូរស័ព្ទ ដេីម្បីអោយខ្ញុំមេីលថា ទូរស័ព្ទគាត់ ទំហំ ២៥៦ GB ហេីយ អោយខ្ញុំមេីល ម៉ូឌែល ថា ទូរស័ព្ទគាត់ ផលិផល អាមេរិចទៀត ( Model LL). ខ្ញុំ ក៏អោយមេដៃ ថា Good Good!!! បន្ទាប់មខ្ញុំ ក៏គ្រវីក្បាល ហេីយទះស្មារគាត់តិចៗ ហេីយដេីរចេញចេញក្នុងអត្ថន័យថា I know what you are doing bro!។

(ក្នុងចិត្ត គិតថា ស្តាយណាស់ iPhone X ព្រោះ កំពុងប្រេីមួយដែរ បេី iPhone 11 pro Max ដឹងតែទិញបាត់ពូ! បោកចំ ហ្វេន Apple ទៀត សយហេីយពូ)

រឿងល្ខោនក៏ត្រូវបានបញ្ចប់ ខ្ញុំក៏ព្យាយាមថតយកមុខគាត់ តែថតមមិនបានសោះ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា។ ហេីយជនជាតិចិន នោះក៏បន្តទៅ បោកអ្នកផ្សេងដូចក្នុងរូប! បន្ទាប់ពីបោក នៅចំណត ម៉ូតូ មិនបានផល ជនជាតិចិននេះ ក៏បាន ឡេីងមកកន្លែង ហ្គេម ជិតរោងកុន Major Cineplex.

❌សូមបញ្ជាក់ថា ទូរស័ព្ទនោះ គឺក្លែងក្លាយ ឬ របស់ កូពី ទេ

❌សូមមេីលរូបភាព ពីភាពខុសគ្នា រវាងផលិតផលពិត និងផលិតផលកូពី!

❌យល់ល្អបំផុតបេី មិនច្បាស់ ឬ មិនពូកែមេីល កុំទិញពីមនុស្ស ប្លែកមុខអោយសោះ!

ជាចុងក្រោយ សូមសំណូមពរ បងបង សមត្ថកិច្ចជួយ ប្រមូលជនជាតិ ចិន ដែលដេីរ បោកប្រាស់នេះ ទៅ អប់រំណែនាំផង!

Leave a Reply

Your email address will not be published. Required fields are marked *