ជីវិតជាពលករពិតជាលំបាកខ្លាំងណាស់…ព្រោះតែចង់បានប្រាក់ខែសមល្មម ដើម្បីចិញ្ចឹមគ្រួសារ សុខចិត្តទៅធ្វើការ នៅប្រទេសកូរ៉េ សំណាងមិនល្អប៉ះចំថៅកែចិត្តអាក្រក់ ដោយ…មានវិដេអូ

ជីវិតជាពលករពិតជាលំបាកខ្លាំងណាស់...ព្រោះតែចង់បានប្រាក់ខែសមល្មម ដើម្បីចិញ្ចឹមគ្រួសារ សុខចិត្តទៅធ្វើការ នៅប្រទេសកូរ៉េ សំណាងមិនល្អប៉ះចំថៅកែចិត្តអាក្រក់ ដោយ...មានវិដេអូ

កាលពីថ្ងៃទី១១ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា កញ្ញា ផ្កាស្មៅក្រៀម ដែលជាកូនខ្មែរមួយរូប បានទៅធ្វើជាពលករនៅប្រទេសកូរ៉េ ហើយម្ចាស់គណនីហ្វេសប៊ុក៏បានបង្ហោះសារថា “កន្លែងធ្វើការញុមពិបាកខ្លាំងណាស់😢😢😢 យាយថៅកែនឹងដេញមិនអោយញុមធ្វើការដេញអោយដេករហូត😢😢 មកកូរ៉េធ្វើការបាន42ងៃបើកលុយអោយ63មុឺន ហើយចង់សញ្ញាអោយចេញទៀត 😞😞 តញុមសុំចេញថៅកែទារថ្លៃយកមក 80មុឺន លូវថៅកែឈប់អោយធ្វើការហើយ អោយសម្រាក រងចាំងៃទី15យាយនឹងហៅក្រសួងមក 😐 ហើយមិនអោយដើរទៅណាទាំងអស់ សូម្បីតែផ្ទះជាប់គ្នាក៏ដោយ តាមមើលជាប់រហូត 😢😢 តើគួរដោះស្រាយយ៉ាងណា😢😢😢😢។

ញុមឈឺជើងហើយ ថៅកែដេញអោយដេករហូត ប្រើសំដីគំរោះគំរើយស្រែកដាក់ខ្លាំងៗ ហើយរុញច្រាន ទាញឡើងរហែកអាវ មិនអោយពាក់មួក ពេលត្រជាក់ខ្លាំង ពេលថ្ងៃក្តៅក៏ក្តៅ មុខញុមរោលឡើងបែបនេះ ស្រោមដៃមិនអោយពាក់ ទឹកក្តៅគ្មានងូត ធ្វើការងារ ព្យាយាមហើយ តែនៅតែមិនត្រូវចិត្តថៅកែ😢😢😢😢”។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “ជំរាបសួរបងប្អូនពលករខ្មែរយើងដែលមករស់នៅលើទឹកដីកូរ៉េទាំងអស់គ្នា ខ្ញុំមានបញ្ហាជាមួយថៅកែ រឿងថៅកែធ្វើបាប បើកប្រាក់ខែមកបាន63មុឺន . ថៅកែដេញអោយដេកមិនអោយធ្វើការ …. លេខទូរស័ព្ទដៃញុម +82 10-9846-5533″។

មានវិដេអូ៖

ប្រភព៖ កញ្ញា ផ្កាស្មៅក្រៀម

Leave a Reply

Your email address will not be published. Required fields are marked *