ការគាំទ្រចេញពីចិត្ត…អ្នកគាំទ្រកីឡាករកម្ពុជាម្នាក់ ល្បីដល់កាសែតបរទេស ធ្វើការចុះផ្សាយពីគាត់…

ការគាំទ្រចេញពីចិត្ត...អ្នកគាំទ្រកីឡាករកម្ពុជាម្នាក់ ល្បីដល់កាសែតបរទេស ធ្វើការចុះផ្សាយពីគាត់...

ដូចដែលប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ក្រុមកីឡាករកម្ពុជា ប្រកួតជាមួយនិងក្រុមអ៉ីរ៉ង់ ហើយក្រុមអ៉ីរ៉ង់ បានស៊ុតបញ្ចូលទៅដល់ទៅ១៤-០ឯណោះ តែកីឡាករកម្ពុជា មិនដែលចុះចាញ់ និងការចាញ់មួយនេះឡើយ។ ក្រោយពីបានវិលត្រឡប់មកស្រុកកំណើតវិញ ក្រុមកីឡាករ បានធ្វើការហ្វឹកហាត់ទ្វេរដង ដើម្បីចូលរួមប្រកួតនៅក្នុងឆ្នាំ២០២២ នាពេលខាងមុខទៀត។

ដោយឡែកការប្រកួត៩០នាទី ហើយកម្ពុជាបានចាញ់ អ៉ីរ៉ង់ រហូតដល់ទៅ១៤នោះ ក៏ត្រូវបានវេបសាយមួយបានធ្វើការចុះផ្សាយ ពីការប្រកួតដល់ស្វីតស្វាញ។ ដោយឡែកអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺអ្នកគាំទ្ររបស់កម្ពុជាម្នាក់ បានបន្តការគាំទ្របានយ៉ាងល្អបំផុត បើទោះបីជាលទ្ធផល ២៤-០ ក៏លោកនៅតែបន្តស្រែកគាំទ្រឥតឈប់ឈរ ដើម្បីផ្តល់កំលាំងចិត្តដល់ក្រុមកីឡាករ កម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមកីឡាករគោព្រៃ ធ្វើឲ្យមហាជន មានការអាណិតអាសូរជាខ្លាំង ហើយក៏មានបងប្អូនជាច្រើន បានសម្តែងការលើកទឹកចិត្តចំពោះក្រុមកីឡាករ ។ ការលើកទឹកចិត្តនេះ កំពុងធ្វើឲ្យក្រុមកីឡាករ ខំប្រឹងហ្វឹកហាត់ ដើម្បីការប្រកួតនានា ក្នុងឆ្នាំក្រោយៗទៀត៕

ប្រភព៖ allfootballapp

Leave a Reply

Your email address will not be published. Required fields are marked *