ចិនបែរមុខព្រួញ ទៅប៉ោយប៉ែតវិញម្តង ដោយគ្រោងបោះទុនវិនិយោគ២០០លានដុល្លារ

ចិនបែរមុខព្រួញ ទៅប៉ោយប៉ែតវិញម្តង ដោយគ្រោងបោះទុនវិនិយោគ២០០លានដុល្លារ

ក្រុមហ៊ុនចិនបានបោះទុនជាង២០០លានដុល្លារ នៅតំបន់ពិសេសអូរនាង ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគារពាណិជ្ជកម្ម និងអចលនទ្រព្យ។

ក្នុងកិច្ចការព្រមព្រៀងនោះធ្វើឡើងដោយឧកញ្ញា អុឹង អ៊ុយ តំណាងឲ្យក្រុមហ៊ុន ឆាយ ឆាយ អុិនវេសមែន លីមីធីត និងលោក Ge Chuan Bao តំណាងឲ្យក្រុមហ៊ុន Shanghai Guozhi Group co,. Ltd។ ភាគីចិនបានបញ្ជាក់ថា ការបោះទុនវិនិយោគនេះ គឺផ្តល់ការងារដល់ប្រទេសកម្ពុជា បង្កើនប្រាក់ចំនូលចូលពន្ធដារ ដែលជាប្រាក់ចំណូលរបស់ជាតិយកទៅអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត។

ចិនជាប្រទេសវិនិយោគធំបំផុតនៅកម្ពុជា បើគិតមកដល់ឆ្នាំ២០១៨ សន្និធីវិនិយោគរបស់ចិន បានកើនឡើងដល់៥១០០ លានដុល្លាដែលផ្តោតលើវិស័យមួយចំនួន។

ប្រភព៖ AngkorPost

Leave a Reply

Your email address will not be published. Required fields are marked *