ចេះតែមាន !​ បុរសម្នាក់ខ្ចីម៉ូតូគេជិះ តែម្ចាស់គេមិនឲ្យនៅតែទៅបញ្ឆេះម៉ូតូជិះចេញទៅបាត់ម្ចាស់ម៉ូតូប្តឹងពីបទលួចត្រូវប៉ូលីសចាប់វាយខ្នោះ…

ចេះតែមាន !​ បុរសម្នាក់ខ្ចីម៉ូតូគេជិះ តែម្ចាស់គេមិនឲ្យនៅតែទៅបញ្ឆេះម៉ូតូជិះចេញទៅបាត់ម្ចាស់ម៉ូតូប្តឹងពីបទលួចត្រូវប៉ូលីសចាប់វាយខ្នោះ...

ករណីនេះកើតហេតុថ្ងៃចន្ទ០១រោច ខែអស្សុជព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១២.៣០នាទី នៅចំណុចភូមិកំពង់ពោធិ៍ឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្តាល។ជនរងគ្រោះឈ្មោះខាន់សាវីភេទស្រីអាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរ:កសិករមានទីលំនៅភូមិកំពង់ពោធិ៍ឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ ធឿន ធា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកំពង់ពោធិ៍ត្បូងឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។(ធ្លាប់ជាប់ពន្ធនាគារ១លើកនៅខេត្តកណ្ដាល)រយះពេលចំនួន០៨ខែពីបទ: គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិកំពង់ពោធិ៍ឃុំក្រាំងយ៉ូវស្រុកស្អាងខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ម៉ូតូចំនួន០១គ្រឿងម៉ាកC125(សង់ឌ្រីម)ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខកណ្ដាល1P-1761សភាពរឿងហេតុ៖នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១២និង៣០នាទីឈ្មោះ ខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំព្យាបាលក្រព្រះស្រាប់តែមានឈ្មោះធឿន ធា បានដើរមកដល់ស្រែកខ្ចីម៉ូតូរបស់ឈ្មោះ ខាន់ សាវី ប៉ុន្តែឈ្មោះ ខាន់ សាវី ប្រកែកថាមិនឲ្យទេតែឈ្មោះ ធឿន ធា នៅតែចាក់សោរម៉ូតូ(សោរនៅជាប់នឹងម៉ូតូស្រាប់)ជិះចេញយ៉ាងលឿនបាត់ទៅភ្លាមនោះឈ្មោះខាន់សាវីបានទូរសព្ទ័រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ៕

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំនិងកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលព្រែកគយបានឃាត់ខ្លួនឈ្មោះ ធឿន ធា រួមនឹងវត្ថុតាងខាងលើនៅចំណុចភូមិពាមសាលាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាល។រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ប្រភព:សេនាធិការ នគរបាលស្រុកស្អាង

Leave a Reply

Your email address will not be published. Required fields are marked *