សូមជួយស្វែងរកប្អូនប្រុសទាំង៣នាក់នេះផង ! ថៅកែលក់មាសពេជ្យរូបស្រស់ចង់ជួបប្អូនប្រុសទាំង៣នាក់នេះ ជូនលុយទៅអ្នកផ្ទះគាត់….

សូមជួយស្វែងរកប្អូនប្រុសទាំង៣នាក់នេះផង ! ថៅកែលក់មាសពេជ្យរូបស្រស់ចង់ជួបប្អូនប្រុសទាំង៣នាក់នេះ ជូនលុយទៅអ្នកផ្ទះគាត់....

នារីរូបស្រស់ម្នាក់ដែរគេស្គាល់ថាជាម្ចាស់ហាងលក់មាសពេជ្យ ដាណា នៅមុននេះបន្តិចបានធ្វេីការប្រកាសស្វែងរកក្មេងប្រុស៣នាក់បងប្អូនដែលចូលលុយគ្នាផ្ញេីលុយអោយឪពុកម្ដាយនៅស្រុកខណ:មិនចេះសរសេរលេខទូរស័ព្ទធ្វេីអោយបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនមានការអាណិតអាសូរជាខ្លាំង៕ ម្ចាស់ហាងលក់មាសពេជ្យរូបនេះចង់ជួបនឹងផ្ដល់ថវិកាមួយចំនួនទៅដល់ឪពុកម្ដាយនឹងក្មេងប្រុសទាំង៣នាក់ផងដែរ៕ ជាមួយគ្នានេះផងដែរម្ចាស់ហាងរូបនេះបានសរសេរថា:

(“ជីវិតអើយជីវិត!មាន​អ្នកស្គាល់​ស្គាល់ក្មេងៗនេះទេខ្ញុំចង់​ជួយ​ផ្ញើ​លុយ​ទៅ​ឱ្យ​អ្នក​ផ្ទះ​គាត់១០០ដុល្លារហើយឱ្យ​ពួកគាត់ ១០០ដុល្លារទៀត​ចែកគ្នាគ្រាន់​បាន​ហូប​ឆ្ងាញ់និង​សម្រួល​ជីវិត​បាន​ខ្លះ។អាយុ​ប៉ុណ្ណឹងកំពុង​ពេញ​រៀន​ក្នុង​សាលាតែ​ធ្វើ​ម៉េច​បើ​ជីវិត​បង្ខំ​ហើយ គ្មាន​អ្នក​ណា​ចង់​ទេ។សូម្បី​លេខ​ក៏​មិន​ចេះ​សរសេរ មិន​ដឹង​ថា​អនាគត​ទៅ​ជា​យ៉ាង​ណាតែ​សង្ឃឹម​ថា​ប្អូនៗ​មាន​ជីវិត​ប្រសើរ​ជាង​នេះ។

ខ្ញុំ​មិន​ដឹង​ថា​ពួក​គាត់​កំពុង​ធ្វើ​ការងារ​អី​ទេ ហើយ​ក៏​មិន​ដឹង​ស្ថានភាព​គ្រួសារ​គាត់​យ៉ាង​ណា​ទេតែ​ឃើញ​គាត់​ចូល​លុយ​គ្នា​បាន ២៩​ម៉ឺន​រៀល​ផ្ញើ​ទៅ​ផ្ទះមាន​ចិត្ត​កតញ្ញូចង់​ឱ្យ​ពួក​គាត់​បាន​សប្បាយ​ចិត្ត​ជាង​នេះចង់​ជួយ​ផ្ញើ​ថែម។ខ្ញុំ​នឹក​ឃើញចង់​ស្រក់​ទឹក​ភ្នែកព្រោះ​ពេល​ដែល​លំបាក​មែន​ទែនលុយមួយម៉ឺនមួយម៉ឺនមានតម្លៃខ្លាំងណាស់។

ជីវិត​មនុស្ស​មិន​ដូច​គ្នា​ទេហើយ​ជីវិត​ក៏​ពោរពេញ​ដោយ​ការ​តស៊ូ​បែប​នេះ។បើ​ពួក​គាត់​នៅ​ជិត​ៗ​ព្រែក​ព្នៅចង់​ហៅ​មក​ជួបគ្រាន់​ដឹង​រឿង​ខ្លះ!”)

Leave a Reply

Your email address will not be published. Required fields are marked *