កឺកឺបើកឆាកប្រយុទ្ធគ្នាសា ហាវជាងក្នុងរឿងទៀត…ជនជាតិចិនពីរក្រុមវ៉ៃគ្នាយ៉ាងអាណាធិបតេយ្យ ជិតរង្វង់មូលតោពីរ …មានវិដេអូ

កឺកឺបើកឆាកប្រយុទ្ធគ្នាសា ហាវជាងក្នុងរឿងទៀត...ជនជាតិចិនពីរក្រុមវ៉ៃគ្នាយ៉ាងអាណាធិបតេយ្យ ជិតរង្វង់មូលតោពីរ ...មានវិដេអូ

កាលពីពេលថ្មីៗនេះ មានក្រុមជនជាតិចិនចំនួនពីរក្រុម​ បានបើកឆាកប្រយុទ្ធគ្នា នៅក្រុងព្រះសីហនុ យ៉ាងអាណាធិបេត្យ រត់ពេញផ្លូវ ធ្វើឲ្យមហាជនបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ចំពោះហេតុការណ៍មួយនេះ។ នៅក្នុងឆាកប្រយុទ្ធនោះ បង្កឲ្យរបស់របរ ដែលដាក់តាមផ្លូវ ដួលពេញផ្លួវ និងបង្កឲ្យបងប្អូនដែលនៅជិតនោះ មានការភ័យខ្លាចជាខ្លាំង។

ជាមួយគ្នានោះផងដែរ បងប្អូនបានធ្វើការថតវិដេអូ ព្រមទាំងសូមឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ ចាប់ពួកគាត់យកទៅផ្តន្ទាទោសតាមច្បាប់។ នាពេលកន្លងមកជនជាតិចិន ដែលមកលេងខេត្តព្រះសីហនុ បានបង្កភាពភ័យខ្លាចជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រះសីហនុ ។

នៅក្នុងវិដេអូនោះផងដែរ បានបង្ហាញពីសកម្មភាពរបស់ជនជាតិចិន ដែលបានដេញវាយគ្នា ពេញផ្លូវ ទើបបងប្អូនយើងគាត់បានធ្វើការថតវិដេអូ និងសូមឲ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ ព្រោះថាមានអ្នកខ្លះក៏រងរបួស ហើយមានអ្នកខ្លះទៀត ក៏បានរត់គេចខ្លួនបាត់អស់ហើយដែរ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា​”មានប្រជាពលរដ្ឋប្រាប់ថាមានករណីជនជាតិចិនមួយក្រុមវ៉ៃគ្នាយ៉ាងអាណាធិបតេយ្យនៅព្រឹកថ្ងៃទី១៦.១០.២០១៩ នៅជិតរង្វង់មូលតោពីរ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ”។

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ KPS 

Leave a Reply

Your email address will not be published. Required fields are marked *