មកទល់នឹងថ្ងៃទី១៥ម្សិលមិញនេះ ចំនួនអ្នកស្លា ប់មានការកើនឡើង ដោយសារតែព្យុះកំ ណាចទីហ្វុងហាហ្គីប៊ី…

មកទល់នឹងថ្ងៃទី១៥ម្សិលមិញនេះ ចំនួនអ្នកស្លា ប់មានការកើនឡើង ដោយសារតែព្យុះកំ ណាចទីហ្វុងហាហ្គីប៊ី...

ប្រទេសជប៉ុន៖ ដូចដែលបងប្អូនកម្ពុជាជាច្រើនបានជ្រាបហើយ អំពីដំណឹងដ៏សែនរន្ធត់ នៃហេតុការណ៍ខ្យល់ព្យុះ នៅប្រទេសជប៉ុន ទីហ្វុងហាហ្គីប៊ី (Hagibis) ល្បឿន២១៦គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបោកបក់យ៉ាងខ្លាំង និងបង្កឲ្យមានការខូចខាតយ៉ាងខ្លាំង ទាំងទ្រព្យសម្បត្តិ និងប៉ះពាល់ដ៏អាយុជីវិតប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងហេតុការណ៍នោះ។ 

បើយោងតាមសារព័ត៏មាន NHK បានធ្វើការចុះផ្សាយកាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះថា ជនរងគ្រោះដែលបានបាត់បង់ជីវិតមានចំនួន៧៤នាក់ ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ ។ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានប្រាប់ឲ្យដឹងថា កងកម្លាំងឆ្មាំសមុទ្រ ក្រុមកំលាំងពន្លត់អគ្គីភ័យ និងកងទ័ព បាននឹងកំពុងតែញាប់ដៃ ញាប់ជើង នៅក្នុងជួយសង្គ្រោះមនុស្ស។ គ្រោះមហន្តរាយនេះ បណ្តាលឲ្យប៉ះពាល់ដល់ខេត្តចំនួន៣៦ ក្នុងចំណោម៤៧របស់ជប៉ុន។

ដំណឹងដ៏មហាក្តុកក្តួលនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ពិតជាមានការសោកស្តាយ និងរន្ធត់ចិត្តជាខ្លាំង ក្រោយពីបានទទួលដំណឹងដ៏អាក្រក់មួយនេះ ។ បងប្អូនប្រជាពលរដ្ឋកម្ពុជា មានតែចូលរួមរំលែកទុក្ខ នៃស ពដែលបានបាត់បង់ជីវិត​ និងអ្នកដែលរងគ្រោះ សូមឲ្យឆាប់ជាសះស្បើយឡើងវិញផងដែរ៕

ប្រភព៖ NHK

Leave a Reply

Your email address will not be published. Required fields are marked *