សប្បាយចិត្តណាស់ ពេលបានស្តាប់សំលេងសើចរបស់់ប្អូនៗ…កញ្ញា ដួង ម៉ានិច្ច យកសំភារៈសិក្សាទៅជូនប្អូនៗ នៅសាលា ខេត្តកំពង់ធំ…មានវិដេអូ

សប្បាយចិត្តណាស់ ពេលបានស្តាប់សំលេងសើចរបស់់ប្អូនៗ...កញ្ញា ដួង ម៉ានិច្ច យកសំភារៈសិក្សាទៅជូនប្អូនៗ នៅសាលា ខេត្តកំពង់ធំ...មានវិដេអូ

តារាសម្តែងដ៏មានប្រជាប្រិយភាព និងរូបសម្រស់ដ៏ស្រស់ស្អាត កញ្ញា ដួង ម៉ានិច្ច កំពុងតែក្តោបបានទីផ្សារយ៉ាងខ្លាំង ដោយសារតែទេពកោសល្យ​ នៃការសម្តែងរបស់នាង បានធ្វើឲ្យមហាជន មានការគាំទ្រ និងស្រលាញ់តារាស្រស់ស្អាតរូបនេះ និងទទួលបានការគាំទ្រគ្រប់ទីកន្លែង។

តារាស្រីរូបនេះ ហាក់កាក់កបលើវិស័យថតខ្សែរភាពយន្ត និងថត MV ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងរាល់ពេលដែលកញ្ញា បានសម្តែង។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហោះវិដេអូ អមជាមួយនឹងសារយ៉ាងរំភើប ក្រោយពីបានទៅជួបក្មេង។ កញ្ញា បានរៀបរាប់នៅក្នុងហ្វេសប៊ុកថា​”សប្បាយចិត្តណាស់បានយកសម្ភារះសិក្សាមួយចំនួនយកមកជូនដល់ សាលាមតេ្តយ្យ ខេត្តកំពង់ធំ នេះទឹកចិត្តតិចតូចរបស់បងៗ សម្រាប់ការបរិច្ចាកសម្ភារះដល់ក្មេងតូចៗដែលមានអាយុចាប់ពី3ឆ្នាំទៅ6ឆ្នាំ ពួកគាត់មិនដែលបានរៀនពីមុនទេ ពីព្រេាះសាលាទើបតែបង្កើត អ្នកគ្រូក៏មានមួយម្នាក់ អីឡូវបងៗបានជូននៅអ្វីដែលប្អូនៗខ្វះខាត់ហេីយចឹងប្អូនៗត្រូវខំប្រឹងរៀនទាំងអស់គ្នាណាស់ បងៗជូនពរអោយប្អូនៗមានសុខភាពល្អទាំងអស់គ្នា”។

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន សរសើរពីទឹកចិត្តរបស់កញ្ញា ពេលបានជួយដល់ក្មេងៗ ដោយមានសំភារៈ សិក្សា ដើម្បីឲ្យប្អូនៗ និងទទួលបានចំណេះដឹងទៅថ្ងៃអនាគត ព្រមទាំងយកចំណេះដឹងមួយនេះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានរីកចំរើន។ ប្អូនៗនិងអ្នកតាមបណ្តាញសង្គមហ្វេសប៊ុកមានតែពាក្យថា អរគុណដល់កញ្ញា និងបងប្អូនសប្បុរសជនទាំងអស់គ្នាដែលបានជួយដល់ប្អូនៗ៕

មានវិដេអូ៖

ប្រភព៖ ដួង ម៉ានិច្ច

Leave a Reply

Your email address will not be published. Required fields are marked *