សូមជួយគាត់ផង…ម្តាយមានជំងឺ កូនក៏មានជំងឺប្រ កាច់ចូលភ្នក់ភ្លើង រលាកពេញខ្លួន ត្រូវកាត់ដៃម្ខាងចោលភ្លាមៗ ហើយពេលនេះអ្នកទាំងពីរនាក់ ត្រូវធ្លាក់ខ្លួន…មានវិដេអូ

សូមជួយគាត់ផង...ម្តាយមានជំងឺ កូនក៏មានជំងឺប្រ កាច់ចូលភ្នក់ភ្លើង រលាកពេញខ្លួន ត្រូវកាត់ដៃម្ខាងចោលភ្លាមៗ ហើយពេលនេះអ្នកទាំងពីរនាក់ ត្រូវធ្លាក់ខ្លួន...មានវិដេអូ

មនុស្សម្នាក់ៗរស់នៅតែងប្រាថ្នាចង់បានក្តីសុខ សប្បាយ គ្មានជំងឺ ឈឺថ្កាត់ ។ មានអ្នកខ្លះកើតមកក៏មានជំងឺ ហើយអ្នកខ្លះទៀតកើតមក ក៏ពិការដៃ ពិការជើង ជួបនូវការលំបាកគ្រប់បែបយ៉ាង​ មិនដឹងថាព្រហ្មលិខិតចង់ធ្វើមនុស្សដល់ពេលណានោះទេ ។ ជីវិតដ៏កំសត់មួយនេះត្រូវបានបង្ហាញឲ្យបងប្អូនបានឃើញតាមស្រ្តីម្នាក់ ហើយកូនដែលមានជំងឺឆ្កួតជ្រូក ហើយម្តាយក៏មានជំងឺត្រូវការប្រាក់ដើម្បីព្យាបាល ។ អ្វីដែលកាន់តែអនិច្ចានោះ គឺកូនមានជំងឺឆ្កួតជ្រូក បានប្រកា ច់ចូលភ្នក់ភ្លើង បណ្តាលឲ្យរលាកពេញខ្លួនប្រាណអស់ហើយ។

ដំណឹងដ៏អាក្រក់មួយនេះ ត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារឲ្យដឹង នៅមុននេះបន្តិចថា “😭😭អាណិតគាត់ណាស់ម្ដាយឈឺនៅដេកពេទ្យលោកសង្ឃកូនទ្រាំជំងឺ ហើយនៅថ្ងៃមួយ គាត់បានដាំបាយ មានជំងឺនៅក្នុងខ្លួន គឺជំងឺឆ្កួតជ្រូកបានប្រកាច់ នៅក្នុងភ្នក់ភ្លើងបណ្ដាលឱ្យរលាកមួយចំហៀងខ្លួនដៃឆេះត្រូវការកាត់ដៃជាបន្ទាន់ ថ្ងៃនេះ🙏🙏🙏សូមសប្បុរសជនមេត្តាជួយគាត់ផង​ ពិតជាអាណិតអាសូរគាត់ខ្លាំងពេកហួសពីការអាណិត ព្រោះជីវភាពក្រកម្សត់លំបាកវេទនា ឥឡូវគាត់សម្រាកមន្ទីរពេទ្យលោកសង្ឃទាំងម្ដាយទាំងកូនម្ដាយស្លា ប់មួយចំហៀងខ្លួនទាំងពីរ😭😭 លេខអ្នកថែទាំជំងឺ0962078161 ABA : 000635152 Name : Nguon Raksmey”។

ដំណឹងមួយនេះ ពិតជាបានធ្វើឲ្យមហាជន មានក្តីអាណិត អាសូរជាខ្លាំង មិនដឹងថា គាត់ឈឺចាប់យ៉ាងណា តូចចិត្តយ៉ាងណា ក្រោយពីមិនអាចជួយខ្លួនឯងបានហើយ នៅមកឲ្យអ្នកមានគុណបារម្ភពីគាត់ទៀត ។ តែទាំងអស់នេះក៏ព្រោះជំងឺ នៅក្នុងខ្លួន ទើបធ្វើឲ្យមនុស្សស្រីម្នាក់ត្រូវមកពិការដៃ និងត្រូវរស់នៅដោយក្តីឈឺចាប់៕

មានវិដេអូ៖

ប្រភព៖ 

Leave a Reply

Your email address will not be published. Required fields are marked *