លោកស្រីម៉ម សុម៉ាលី ថា រូបស្អាត មានឡាន ម៉ូតូជិះល្អ តែចរឹកអន់ណាស់ បោះសំរាមចូលទៅក្នុងបឹងដ៏ស្រស់ស្អាត ដែលជាកន្លែងដើរលេងកំសាន្ត…មានវិដេអូ

លោកស្រីម៉ម សុម៉ាលី ថា រូបស្អាត មានឡាន ម៉ូតូជិះល្អ តែចរឹកអន់ណាស់ បោះសំរាមចូលទៅក្នុងបឹងដ៏ស្រស់ស្អាត ដែលជាកន្លែងដើរលេងកំសាន្ត...មានវិដេអូ

បងប្អូនជាច្រើនដែលមានបំណងចង់ដើរកំសាន្ត ឬទៅតារមណីដ្ឋាន ប្រាកដជាចង់ទៅកន្លែងដែលស្អាត និងមានអនាម័យ ។ ពេលមានការសើចសប្បាយ ក៏មានការកុម្ម៉ង់ទិញរបស់ហូបចុក ជួបជុំគ្នា ដើម្បីបង្កើនភាពសប្បាយរីករាយ ពេលបានជួបជុំគ្រួសារ និងមិត្តភក្តិ ។ 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ម៉ម សុម៉ាលី បានបង្ហោះសារហួសចិត្តចំពោះបងប្អូនមួយចំនួនដែលបានទៅលេងកំសាន្ត ហើយបោះសម្រាមចោលគ្មានសណ្តាប់ធ្នាប់ ពេញកន្លែងបឹងព្រៃប្រស់ ។ លោកស្រីម៉ម សុម៉ាលី​ បានបង្ហោះសារថា “និយាយតាមត្រង់ចុះ នាងខ្ញុំពិតជាសង្វេក នឹង មនុស្សអត់ខួរទាំងនេះមែនទែន 💔 រូបស្អាត មានឡាន ម៉ូតូជិះតែចរឹក អន់ណាស់ 😢បងប្អូនមេីលទៅ បឹងព្រៃប្រស់ស្អាត គួរអោយគយគន់ មានស្មៅ មានត្រី ចុះបេីបងប្អូនបោះជ័រ នឹងចុះទៅក្រោម វានិងទៅ កករ នៅបាតបឹង ត្រីសុី ហេីយយេីង ញាំត្រីទៅ តេីមានអ្វីនឹងកេីតឡេីង សំរាប់សុខភាពយេីង 💔 ហេតុអ្វីសម័យនេះហេីយ នៅតែគ្មានមាយាទទៀតអញ្ចឹង 💔 ថ្ងៃនេះខ្ញុំឃេីញផ្ទាល់ភ្នែក បុរសជិះឡាន ពាក់អាវ ផ្ទៃមេឃ ខោខ្លី ធាត់បន្តិ រូបរាងស្អាតបាត បានបោះសំរាមចូលទៅក្នុងបឹង ខ្ញុំហួសចិត្ត 💔 តេីបងប្អូនគិតដូចខ្ញុំទេ ថាយេីងត្រូវចាប់ផ្តេីមពីរយេីងម្នាក់ៗទៅ ដេីម្បីកុំអោយមានជាតិកៅស៊ូនៅតាម គ្រប់កន្លែង ព្រោះនេះហេីយ មហារីកនោះ 🙏”។

ភ្លាមនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា “ពេលដេីរលេងទៅរក​កន្លែង​ស្អាតៗតែអត់ជួយថែរក្សា​បរិស្ថាន​ទេ​ ល្មម​ខ្មាស់​គេហេីយ​នៅ​គគ្រិច​ដល់ណាទៀត​។ហត់ណាស់ បង មនុស្ស នៅក្បែរ គ្នា យើង មិន ចង់ មាន ជំលោះ ទេ តែ ចរឹក រឹកពា ចាញ់ទាំង ក្មេង ទៀត ខ្លួនឯង ខ្លាច ស្អុយ តែ មិនខ្វល់អ្នកដទៃ គេ ស្អុយ អត់ហ៊ាន ដាក់មុខផ្ទះខ្លួនឯង តែ យក ដាក់ មុខ ផ្ទះគេ ហើយ សាហាវ ហួស”៕

មានវិដេអូ៖

ប្រភព៖Mam Somaly

Leave a Reply

Your email address will not be published. Required fields are marked *