ចិត្តល្អណាស់…បងប្រុសម្នាក់ ដែលជាភ្នាក់ងារវីង ប្រាប់ទៅអតិថិជនរបស់ខ្លួនថា ចាញ់បោកគេហើយ នៅតែមិនជឿ ក្ដៅចិត្តចង់តែវេរឲ្យចាញ់បោកគេម្តងបានដឹង…មានវិដេអូ

ចិត្តល្អណាស់...បងប្រុសម្នាក់ ដែលជាភ្នាក់ងារវីង ប្រាប់ទៅអតិថិជនរបស់ខ្លួនថា ចាញ់បោកគេហើយ នៅតែមិនជឿ ក្ដៅចិត្តចង់តែវេរឲ្យចាញ់បោកគេម្តងបានដឹង...មានវិដេអូ

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា ក្រោយពីបានឃើញវិដេអូ បងប្រុសម្នាក់ គាត់បានបង្ហោះវិដេអូពីសកម្មភាពរបស់បងស្រីម្នាក់​​ ដែលគាត់បានទៅកន្លែងភ្នាក់ងារវីង ដើម្បីធ្វើការផ្ងើរលុយទៅឲ្យជនខិលខូច ដែលបានតេប្រាប់គាត់ថា គាត់ត្រូវរង្វាន់ពីធនាគារអេស៊ីលីដា ចំនួន១០ ០០០ ដុល្លារ ហើយតម្រូវឲ្យអ្នកទាំងពីរនាក់ យកប្រាក់វេរដាក់ទៅជនខិលខូចមុនសិនចំនួន៥០០ដុល្លារជាមុនសិន។

គ្រាន់តែទទួលបានដំណឹងថា​ គាត់ត្រូវរង្វាន់ ភ្លាមនោះពីរនាក់នោះក៏បានទៅភ្ញាក់ងារវីង ដើម្បីធ្វើការផ្ងើរលុយជូនជនឆបោកភ្លាម។ គ្រាន់តែទៅដល់ភ្នាក់ងារវីង ខាងបងប្រុស ដែលជាភ្នាក់ងារគាត់បានសួរទៅបងស្រី និងបងប្រុសទៅផ្ញើរលុយ ។ ដោយមានការសង្ស័យ បងប្រុស ដែលជាភ្នាក់ងារវីង ក៏បានសួរដេញដោល រហូតដល់បែកធ្លាយការពិត ថាខ្លួនត្រូវបានគេតេប្រាប់ថា គាត់ត្រូវរង្វាន់ទឹកប្រាក់១០ ០០០ដុល្លារ ពីធនាគារអេស៊ីដា។

បន្ទាប់ពីនោះមក បងប្រុសដែលជាភ្នាក់ងារវីងរូបនោះ ក៏បានតេទៅជនឆបោក ហើយក៏សូរដំណើរដើមទង ទៅទើបដឹងថា ជាជនឆបោក ។ ក្រោយពីបានដឹងហើយ បងប្រុសភ្នាក់ងារវីង គាត់បានប្រាប់ទៅពីរនាក់នោះថា ចាញ់បោកគេហើយ តែគាត់នៅតែចចេស ចង់ផ្ញើរទៅទៀត រហូតភ្នាក់ងារវីង គាត់តេទៅបុគ្គិលធនាគារអេស៊ីលីដា ។ ពេលសួរទៅកាន់ធនាគារហើយនោះ ខាងធនាគារក៏បានប្រាប់វិញថា គ្មានរង្វាន់ ១០ ០០០ដុល្លារនោះទេ ទើបភ្ញាក់ខ្លួនថាចាញ់បោកគេ។

នៅក្នុងCaption របស់បងប្រុសដែលជាភ្នាក់ងារវីង បានបង្ហោះសារថា “ក្ដៅចិត្តចង់តែវេអោយចាញ់បោកគេម្តងបានដឹង”។ ភ្លាមនោះក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា “ចចេសទៀតគេប្រាប់ហើយមិនជឿ 😂 ប៊ិះទឹកភ្នែកជូតក្បាលជង្គង់” និងមានអ្នកខ្លះថា “ឆោតមធ្យមងំនៅអត់ស្តាប់ទៀត”។ ហើយក៏មានបងប្អូនខ្លះក៏បានខមិនថា “សុំខ្លាចអ្នកចាញ់បោកគេហើយ អីក៏ល្ងង់ខ្វះការពិចារណាម្លេះ ថ្ងៃមុនវាបោកប៉ះប្អូនស្រី ខ្ញុំ មានថាអោយវាឡើងស្ពឹកមុខ ល្បិចដដែរៗ នូវតែមានអ្នកចាញ់បោកគេ សម្ថកិច្ចគួរតែឈឺឆ្អាល ទៅឆែកជាមួយហ៊ុន Smart”៕

មានវិដេអូ៖

ប្រភព៖ Tuy Ratana

Leave a Reply

Your email address will not be published. Required fields are marked *