សូមជួយគាត់ផង…លោកយាយចំណាស់ម្នាក់ ស្ថិតនៅក្នុងភាពចាស់ទ្រុឌទ្រោម ដើរបេះកំប្លោក យកទៅលក់ ដើម្បីចិញ្ចឹមចៅនៅក្នុងបន្ទុក ហើយគាត់ក៏…មានវិដេអូ

សូមជួយគាត់ផង...លោកយាយចំណាស់ម្នាក់ ស្ថិតនៅក្នុងភាពចាស់ទ្រុឌទ្រោម ដើរបេះកំប្លោក យកទៅលក់ ដើម្បីចិញ្ចឹមចៅនៅក្នុងបន្ទុក ហើយគាត់ក៏...មានវិដេអូ

ជីវិតដ៏កំសត់របស់លោកយាយចំណាស់ម្នាក់ ត្រូវរស់នៅក្នុដោយការបេះ​កំប្លោក យកទៅលក់ដើម្បីចិញ្ចឹមជីវិត​ និងរស់នៅដើម្បីបានឃើញមុខកូន បន្ទាប់ពីនាងបានទៅធ្វើការនៅប្រទេសចិនមក មិនដែលបានទទួលដំណឹងពីកូនស្រី អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនដឹងថាពេលណាបានជួបវិញទេ។ ការទន្ទឹងរងចាំនេះ ពិតជាយូរណាស់ សម្រាប់មនុស្សម្នាក់ រាល់ពេល រាល់យប់ តែងតែនឹកឃើញកូនដែលធ្លាប់បី ធ្លាប់ថ្នាក់ថ្នម តែពេលនេះម្តាយម្នាក់នេះពិតជាបារម្ភនិងកូនខ្លាំងណាស់។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn គាត់បានបង្ហោះពីជីវិតរបស់លោកយាយកំសត់ ចែកជូនបងប្អូនមហាជនបានដឹងពីក្តីលំបាក របស់គាត់ុ។ នៅក្នុងហ្វេសប៊ុករបស់បងប្រុសបានឲ្យដឹងថា “មិនថាថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ​ ថ្ងៃ​បុណ្យ​ គឺយាយ​បេះ​កំប្លោករាល់ថ្ងៃ មានត់នៅឃ្លាន​ មាន​ចៅនៅ​ក្នុងបន្ទុក​ បង់ថ្លៃផ្ទះជួលគេប្រាចាំខែ​ បេីរករកបានអីចៅ​ មានកូនស្រីមួយទៅប្រទេសចិន​បាត់​ដំណឹង​ សូន្យ​ឈឹង​ មាន​តែ​ប្រឺង​ទាំង​ឈឺ​ទាំង​ជា។ លោក​យាយ​នៅ​កាណាឌីយ៉ា​ 0965056900​ អគុណ​”។

ទន្ទឹមនឹងនេះមានសូមឲ្យបងប្អូនសប្បុរសជន មេត្តាជួយដល់លោកយាយកំសត់ ទៅតាមសទ្ធាជ្រះថ្លា ទៅតាមអ្វីដែលបងប្អូនអាចជួយគាត់បានផងចុះ គាត់ពិតជាលំបាកខ្លាំងណាស់ ណាមួយគាត់ត្រូវចិញ្ចឹមចៅទៀតផង។ បងប្អូនអាចជួយជាថវិការបន្តិចបន្តួច គ្រឿងបរិភោគ និងសំភារៈផ្សេងៗទៀតដែលគាត់អាចប្រើប្រាស់បាន៕

មានវិដេអូ៖

ប្រភព៖ Nourn Sobourn

Leave a Reply

Your email address will not be published. Required fields are marked *