អាចទេ! ខ្មែរយើងកំពុងជាន់ដានដដែលៗ ដូចសម័យកាលបាចប្រាក់ដួង…

អាចទេ! ខ្មែរយើងកំពុងជាន់ដានដដែលៗ ដូចសម័យកាលបាចប្រាក់ដួង...

កាលពីសម័យមុនប្រជាជនយើង បានសាងកំហុសខុសឆ្គងមួយដោយបានកាប់បំផ្លាញឬស្សី ដោយសារតែប្រាក់ឌួង បានធ្វើអោយគេវាយបន្ទាយលង្វែកបែកបាន ប៉ុន្តែពេលបច្ចុប្បន្ននេះ យើងកំពុងបំផ្លាញអត្តសញ្ញាជាតិយើងទៀតហើយ ដោយបានកាប់បំផ្លាញដើមត្នោតខ្មែរ។

បើយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា  Leaksmei Yuri បានសរសេរថា៖ «កាលសម័យមុន ព្រោះតែប្រាក់ដួងពលរដ្ឋយើងបានកាប់ឫស្សីចោល ធ្វើអោយបរទេសឈ្លានពានបាន, បែរមកដល់សម័យនេះហើយពលរដ្ឋយើងនៅតែបន្តដានចាស់ កាប់ដើមត្នោតដែលជាអត្តសញ្ញាណជាតិអោយបរទេសព្រោះប្រាក់ទៀត… បងប្អូនដឹងទេ អ្នកដែលទិញ របស់យើងនោះ គេមិនមែនសប្បាយព្រោះតែបានដើមត្នោតយើងប៉ុន្មានទេ តែអ្វីគេសប្បាយចិត្តខ្លាំងនោះ គឺឃើញយើងបំផ្លាញសម្បត្តិជាតិឯង។
អាសូរ មាតុភូមិកម្ពុជាយើងណា…. »

ប្រភព៖ Cambo-Fresh

Leave a Reply

Your email address will not be published. Required fields are marked *