ប្រកាសអាសន្នហើយ …ទារិកាត្រូវការជំនួយផ្លូវដង្ហើម សប់បញ្ចូលខ្យល់ ម្តាយគាត់សប់មួយយប់ទល់ភ្លឺ មិនបានសម្រាក ព្រោះតែចង់ឲ្យកូនជា ហើយពេលនេះគាត់ពិតជាត្រូវការជំនួយពីបងប្អូនខ្លាំង ព្រោះថា …

ប្រកាសអាសន្នហើយ ...ទារិកាត្រូវការជំនួយផ្លូវដង្ហើម សប់បញ្ចូលខ្យល់ ម្តាយគាត់សប់មួយយប់ទល់ភ្លឺ មិនបានសម្រាក ព្រោះតែចង់ឲ្យកូនជា ហើយពេលនេះគាត់ពិតជាត្រូវការជំនួយពីបងប្អូនខ្លាំង ព្រោះថា ...

កាលពីថ្ងៃម្សិលមិញ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kitty Kanya គាត់បានបង្ហោះសារអមជាមួយនិងស្រ្តីម្នាក់ ដែលទើបតែសម្រាលកូនរួច ហើយត្រូវបានឪពុករត់ចោល ទុកឲ្យម្តាយនិងកូនរស់នៅយ៉ាងកំព្រា កណ្តោចកណ្តែង ហើយថែមទាំងគ្មានប្រាក់ដើម្បីមើលជំងឺរបស់កូនទៀត។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា “អាណិតណាស់ ទារិកា កើតមកក្តៅខ្លួនខ្លាំង ហើមពោះ ម្តាយត្រូវប្តីរត់ចោល កូនខ្ចីគ្មានអ្នកកំដរ គ្មានលុយមើលកូនទេ ខាងពេទ្យអោយបញ្ជូនទៅគន្ធបុប្ផា តែមិនព្រមបញ្ជូនព្រោះអត់លុយហើយគ្មានអ្នកកំដរ ត្រដរទុកកូនស្រី អោយទៅជាបែបនេះ។ជួយShare ក្រែងលោមានអ្នកចិត្តបុណ្យជួយគាត់បន្តទៀត ។ បងប្អូនជួយគ្នាផង!! លេខទំនាក់ទំនង : 010808889 (លេខពេទ្យ)”។

ស្រាប់តែពេលនេះម្ចាស់គណនីហ្វេសប៊ុកដដែលបានបង្ហោះសារប្រកាសអាសន្នថា “ប្រកាសអាសន្នហើយ!!! ទារិកាត្រូវការជំនួយផ្លូវដង្ហើម សប់បញ្ចូលខ្យល់(Ventilation)។ម្តាយគាត់សប់មួយយប់ទល់ភ្លឺ ទន់ខ្លួនឡើងទឹកដោះទៀត ត្រូវការបងប្អូនមកជួយដល់ពេទ្យ ព្រោះគ្មានអ្នកកំដរទេ។ បើបងប្អូនណាចង់ជួយគាត់ផ្ទាល់ សូមជួយជាកម្លាំងវិញ ទៅរកគាត់នៅមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ ផ្នែកទារកII គាត់ឈ្មោះស៊ីមស្រីណុច 24ឆ្នាំ មានភិនភាគដូចរូបខាងក្រោម។ សំរាប់ជំនួយជាទឹកលុយនាងខ្ញុំនៅតែទទួលបន្តពីសប្បុរសជន។ នេះជាAccount ABA:000452370 : Meng Hor ឬ អេស៊ីលីដាទាន់ចិត្ត( ACleda toan chet)៖​ 010808889 (លេខខ្ញុំផ្ទាល់)។បងអាចផ្ញើរតាមលេខនេះបាន។ខ្ញុំនឹង យកថវិកាជូនដល់ម្តាយនិងទារិកាកំសត់ផ្ទាល់។ Please help share and help her at hospital! អរគុណបងប្អូនទាំងអស់គ្នា​”៕

ប្រភព៖Kitty Kanya

Leave a Reply

Your email address will not be published. Required fields are marked *