ថ្នាក់ដឹកនាំល្អ…លោកជំទាវ អ៊ូ ធីតាពៅ គួច​ ចំរើន​ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ ប្រជាការពារម្នាក់ ដែលកំពុងតែមានជំងឺ ព្រមទាំងបាន…

ថ្នាក់ដឹកនាំល្អ...លោកជំទាវ អ៊ូ ធីតាពៅ គួច​ ចំរើន​ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ ប្រជាការពារម្នាក់ ដែលកំពុងតែមានជំងឺ ព្រមទាំងបាន...

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ វត្តមានលោកជំទាវ អ៊ូ ធីតាពៅ រួចមកហើយ ដែលលោកជំទាវ តែងតែយកចិត្តទុក្ខចំពោះសុខទុក្ខបងប្អូន ក្រីក្រ មិនខុសពីស្វាមីរបស់លោកជំទាវប៉ុន្មាននោះទេ ។ ដោយសារតែការយកចិត្តទុក្ខ និងជួយដល់ជ្រុំជ្រែង ចេញពីចិត្តពិតនេះហើយ ធ្វើឲ្យលោកជំទាវ និងស្វាមី មានការស្រលាញ់ និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូននៅខេត្តព្រះសីហនុ។

ដោយឡែកនៅព្រឹក​ថ្ងៃ​ពុធ​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ លោកជំទាវ​ អ៊ូរ​ ធីតា​ពៅ​ គួច​ ចំរើន​ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ លោក​ ឈឺន​ សន​ អាយុ​ ៤៦ឆ្នាំ​ មានតួនាទីជា​ ប្រជាការពារនៅក្រុងព្រះសីហនុ​ ដោយបច្ចុប្បន្ននេះ​លោកមានជម្ងឺ​ រលាកតម្រងនោម​ និង​ ហេីមប្រ្ដូស្ដា​ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅផ្ទះ​ ក្នុង​ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​​ ដោយក្តីអាណិត​ និងយកចិត្តទុកដាក់ពី​ឯកឧត្ដម​ អភិបាលខេត្ត​ ផងនោះ​ លោកជំទាវ​​ បាន​ពាំនាំ​ការសួរសុខទុក្ខពី​សំណាក់ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ និងបា​នផ្តល់ថវិកា១លានរៀល​ ដេីម្បីជួយសម្រួលក្នុងជីវភាពរបស់ក្រុមគ្រួសារលោក​ ឈឺន​ សន​ និងជូនពរឲ្យលោកឆាប់ជាសះស្បេីយ​ ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *