ពិបាកពេកហើយ…សាលារៀនគ្មានជញ្ជាំងបាំង ក្តាខៀនរហែក សំលៀកបំពាក់ក៏មិនមាន សៀវភៅក៏គ្មាន តុ កៅអីក៏គ្មាន តែប្អូនៗនៅតែតស៊ូទៅរៀនមិនរុញរាអ្វីទាំងអស់…

ពិបាកពេកហើយ...សាលារៀនគ្មានជញ្ជាំងបាំង ក្តាខៀនរហែក សំលៀកបំពាក់ក៏មិនមាន សៀវភៅក៏គ្មាន តុ កៅអីក៏គ្មាន តែប្អូនៗនៅតែតស៊ូទៅរៀនមិនរុញរាអ្វីទាំងអស់...

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រិទ្ធី ភិក្ខុ បានបង្ហោះសារនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់ប្អូនៗ និងលោកគ្រូកំសត់ នៅសាលាបឋមសិក្សា អូរស្លែវ ភូមិស្លែវ សង្កាត់ អូតាវ៉ៅ ខេត្តប៉ៃលិន ។ ដោយសាលារៀនមួយនេះ នៅខ្វះខាតរបស់របរជាច្រើនដូចជា ក្ដាខៀន សៀវពុម្ភសិស្ស តុ កៅអីសិស្ស នឹងសម្លៀកបំពាក់ សិស្សសរុប40នាក់។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “ជួយស៊ែបន្តដើម្បីឲ្យសប្បុរសជនបានឃើញ ខ្ញុំព្រះរុណាត្មាភាពសូមនមស្សកាចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្ដីជ្រះថ្លាសូមចម្រើនពរទ្រង់ ឯកឧត្ដម លោកជំទាវញាតិញោមសប្បុរសជនទាំងក្នុងប្រទេសនឹងក្រៅប្រទេស សូមមេត្តាជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលកំពុងតែខ្វះខាត នៅភូមិអូរស្លែវ សង្កាត់អូតាវ៉ៅ ខេត្តប៉ៃលិន

ខ្វះខាតដូចជា ក្ដាខៀន សៀវពុម្ភសិស្ស តុ កៅអីសិស្ស នឹងសម្លៀកបំពាក់ សិស្សសរុប40នាក់ ស្រី24នាក់ សូមញាតិញោមចូលរួមតាមសទ្ធាជ្រះថ្លា។0882444932″៕

មានវិដេអូ៖

ប្រភព៖  រិទ្ធី ភិក្ខុ

Leave a Reply

Your email address will not be published. Required fields are marked *