នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចេញមកបំភ្លឺថា ចំពោះ sticker ដែលបិទនៅលើកញ្ចាក់ ហើយមាន QR code គឺបិទដើម្បីការពារជនខិលខូច ដែលធ្វើការក្លែងបន្លំតែប៉ុណ្ណោះ ដូចនេះបងប្អូនត្រូវតែដាក់វិញ្ញាបនប័ត្រតាមខ្លួន ដើម្បី…

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចេញមកបំភ្លឺថា ចំពោះ sticker ដែលបិទនៅលើកញ្ចាក់ ហើយមាន QR code គឺបិទដើម្បីការពារជនខិលខូច ដែលធ្វើការក្លែងបន្លំតែប៉ុណ្ណោះ ដូចនេះបងប្អូនត្រូវតែដាក់វិញ្ញាបនប័ត្រតាមខ្លួន ដើម្បី...

កាលពីពេលថ្មីៗនេះ មានបងប្រុសម្នាក់​ គាត់បានបង្ហោះសារមិនពេញចិត្តចំពោះប៉ូលីសចរាចរណ៍ផ្លូវគោក ដែលបានធ្វើការផាកពិន័យលើរូបគាត់ ចំនួន៦០០០០រៀល ដោយបងប្រុសរូបនោះ គាត់បានបញ្ជាក់ថា គាត់មានកាតគ្រី ឆៀក ត្រឹមត្រូវ​ ហេតុអ្វីបានជាត្រូវមកផាកពិន័យគាត់ទៀត ។ ជាមួយគ្នានោះផងដែរ បងប្រុសក៏មានការងឿងឆ្ងល់ចំពោះរឿហេតុមួយនេះ ទើបធ្វើការបង្ហោះវិដេអូឃ្លីប ក្នុងគោលបំណងសួរបញ្ជាក់ឲ្យគាត់បានដឹងថា ក្រដាសឆៀកនេះតើបិទក្នុងគោលបំណងអ្វី?

បន្ទាប់ពីមានការងឿងឆ្ងល់ពីសំណាក់មហាជនជាច្រើនផងនោះ ពេលនេះនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានចេញមកបំភ្លឺថា “យោងតាមមាត្រា ៩ នៃអនុក្រឹត្យលេខ ៤៤ អនក្របក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។

បានចែងថា÷

ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬ ត្រីចក្រយានយន្តចំនួនទឹកប្រាក់ ៣០, ០០០ រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៦០,០០០ រៀល និង អ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១២៥, ០០០ រៀល។

ចំនុច ឃ. អ្នកបើកបរយានយន្ត បើកបរដោយពីមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬ ប្រើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព”។

បន្ទាប់ទៀត ក៏មានបងប្អូនជាច្រើន​បានចូលរួមចេញជាមតិថា “អរគុណដែលបង្កើតអោយមានច្បាប់ក្នុងក្រដាស ហើយនិយាយសុទ្ធតែសម្រួលដល់ពលរដ្ឋ ថែម QR code លទ្ធផលចុងក្រោយ នៅតែដដែល ។

លើកមុនសុទ្ធតែពេលមន្ត្រីប៉ូលីសសួរករបស់ពិតបើមិនបានយកមកតាម គ្រាន់មន្ត្រីបច្ចេកទេស ទាញទូរសព្ទ៍មកថត QR code រួចផ្ទៀងផ្ទាត់ជាការស្រេច ។ នៅតែបង្កើតបញ្ហាដល់ពលរដ្ឋដដែល ពលរដ្ឋខ្លាចបាត់បងឯកសាពិតទើបមិនយកតាមខ្លួន ដោយសំអាងសា ថាមាន QR Code ហើយ ពេលស្កេនទៅ និងឃើញពត៌មានលំអិតហើយ ។ចុះចាំបាច់អីយកទារកអាពិតទៀត” ។ និងមានបងប្អូនខ្លះថា “ក្រសួងចំនាយថវិកាជាតិយ៉ាងច្រើនចំពោះការ update QR Code នេះតែបែរជាអស់លោកខ្លះមិនទាំងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាខ្លួនឯងផង ចេញលិខិតបកស្រាយទាំងមិនយល់ពីការវិវត្តន៍របស់ក្រសួងខ្លួនឯង សួរថាបើអស់លោកខំបង្កើតQR Code ហ្នឹងបំផ្លាញលុយជាតិធ្វើអីបើគង់តែប្រើវិធីហួសសម័យដដែលនោះ?២០២០ស្អែកខានស្អែកហើយ ល្មមស្នើរសេចក្តីព្រាងវិសោធនកម្មច្បាប់មុនខ្លះ ឲ្យវាទាន់សម័យនិងអ្វីដែលខំអួតប្រជាពលរដ្ឋផងលោក កុំសំអាងតែច្បាប់តាំងពី២០១៧មកធ្វើឲ្យបាត់សមិត្ថិផលដែលខ្លួនខំសាងនាពេលបច្ចុ្បន្ន! សូមអរគុណ”។ បេីsticker បិទកញ្ចក់គ្មានតម្លៃដដែលធ្វេីអោយខាតលុយធ្វេីអី? ហេីយបេីវាគ្មានតម្លៃ​ ធ្វេីវាដេីម្បីសម្រាប់តែបញ្ជាក់ថាវាពិតរឺក្លែងក្លាយនោះ គប្បីពង្រឹងគុណភាពនៃការត្រួតពិនិត្យរថយន្តនិងការចេញវិញ្ញាបនបត្រវិញ​ ព្រោះឃេីញឡាញដឹកទឹកកក​ ដឹកដីខ្លះដែករលួយចង់អស់ហេីយ ហេីយខ្លះទៀតសូម្បីតែទ្វារក៏ចង់របូតដែរ​ តែអាចធ្វេីចរាចរណ៍បានយ៉ាងរំភេីយ”៕

ប្រភព៖ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

Leave a Reply

Your email address will not be published. Required fields are marked *