ស្រស់ស្អាតខ្លាំងណាស់…ព្រះនាងតូច ជេនណា នរោត្តម សម្រស់កាន់តែស្រស់ស្អាតខ្លាំងជាមួយនឹងឈុតពណ៍ស្វាយមួយឈុតនេះ…

ស្រស់ស្អាតខ្លាំងណាស់...ព្រះនាងតូច ជេនណា នរោត្តម សម្រស់កាន់តែស្រស់ស្អាតខ្លាំងជាមួយនឹងឈុតពណ៍ស្វាយមួយឈុតនេះ...

មហាជនជាច្រើនប្រាកដជាបានស្គាល់ យ៉ាងច្បាស់ពីវត្តមានព្រះនាងតូច ដ៏ស្រស់ស្អាត ព្រមទាំងមានទេពកោសល្យខាងចម្រៀង ដែលមានសំនៀងពិរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់លង់នៅក្នុងសំលេង យ៉ាងស្រទន់ បូករួមនិងរូបសម្រស់ដ៏ស្រស់សោភា ពីកំណើតមកនោះ ។ ព្រះនាងតូច ជេនណា នរោត្តម ពិតជារូបសម្រស់ស្អាតប្លែក នៅក្នុងរូបភាពប៉ុន្មានសន្លឹក ដែលខាង Pepper Media Cambodia បានធ្វើការបង្ហោះ។

រូបសម្រស់ដ៏ស្រស់ផូផង់ របស់ព្រះនាងតូច ជេនណា ពិតជាធ្វើឲ្យមហាជនលាន់មាត់ថាស្រស់ស្អាតគ្រប់គ្នា។ អ្វីដែលកាន់តែពិសេសនោះ គឺព្រះនាងតូច ពិតជាទេពកោសល្យខ្លាំងណាស់ អាចនិយាយបានជាច្រើនភាសាផងដែរ។ ព្រះនាងតូច ជេនណា​ បានចេញបទចម្រៀងជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់បងប្អូនខ្មែរ។

គ្រប់ចម្រៀងនីមួយៗរបស់ព្រះនាងតូច ពិតជាពិរោះរណ្តំ និងក្រមិចក្រមើមជាមួយទឹកមុខដ៏ស្រស់ស្អាត របស់ព្រះនាង។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន រង់ចាំស្តាប់បទចម្រៀងជាបន្តបន្ទាប់របស់ព្រះនាងតូច និងចាំគាំទ្រ បទចម្រៀងរបស់ព្រះនាងតូច គ្រប់ពេល ។ សូមឲ្យព្រះនាងតូច មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត៕

ប្រភព៖ Jenna Norodom Official

Leave a Reply

Your email address will not be published. Required fields are marked *