ជួយស៊ែរបន្តផង ដើម្បីដាស់តឿន បុណ្យអំទូក៣ថ្ងៃខាងមុខនេះ ហាមពាក់អាវទាំងនេះដាច់ខាតបើមិនចង់ឲ្យប៉ូលិសចាប់….

ជួយស៊ែរបន្តផង ដើម្បីដាស់តឿន បុណ្យអំទូក៣ថ្ងៃខាងមុខនេះ ហាមពាក់អាវទាំងនេះដាច់ខាតបើមិនចង់ឲ្យប៉ូលិសចាប់....

ពិធីបុណ្យអំទូក អកអំបុក បណ្តែតប្រទីបសំពះព្រះខែ​និងធ្វើការប្រារម្ធឡើងនៅថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ខែវិច្ឆិកាខាងមុខនេះ។

នេះបើយោងទៅតាមការប្រកាសរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសដំណឹងជូនទៅដល់ប្រជាពលរដ្ឋខ្មែរ ស្តីពីការមិនអនុញ្ញាតអោយបងប្អូនអាជីវករទាំងអស់ធ្វើការលក់ដូរ ការទិញនឹងប្រើប្រាស់នូវសម្លៀកបំពាក់ដែលមានភាពប្រហាក់ប្រហែលទៅនឹងឯកសណ្ឋាននគរកម្លាំងរាជអាវុធហាត់ដែលមានអក្សរ Police – PM – Army ជាដាច់ខាត។

នៅក្នុងនោះផងដែរក្រសួងក៏មិនអនុញ្ញាតអោយប្រើប្រាស់នូវវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងដែលមានសំឡេងស្រដៀងទៅនឹងឧបករណ៍ធ្វើចរាចរណ៍របស់ប៉ូលីស។ ជារួមមក ការធ្វើបែបនេះដើម្បីរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋ ហើយស្នងការក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីឲ្យកម្មវិធីបុណ្យអំទូកមានភាពរលូន នឹងប្រកបទៅដោយមានភាពសប្បាយរីករាយ។

លើសពីនេះទៅទៀតប្រជាជន នឹងអាជីវករទាំងអស់គួរតែមានការគោរពច្បាស់របស់ស្នងការដែលមិនគួរពាក់ឯកសណ្ឋានរបស់ប៉ូលីសនោះទេព្រោះវាជាអំពើខុសច្បាស់ ហើយគួរតែគោរពតាមច្បាប់ដើម្បីរក្សាសន្តិភាពយើងទាំងអស់គ្នា ហើយអោយមានភាបសប្បាយរីករាយខ្លាំងមួយនៅពេលពិធីបុណ្យអំទូកប្រព្រឹត្តិឡើង។

ប្រភព៖ Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *