ពិតជាសាលារៀនគំរូមែន…ទិដ្ឋភាពនៅក្នុងសាលាបឋមសិក្សាវត្តបូព៌ នៅខេត្តសៀមរាប…

ពិតជាសាលារៀនគំរូមែន...ទិដ្ឋភាពនៅក្នុងសាលាបឋមសិក្សាវត្តបូព៌ នៅខេត្តសៀមរាប...

បើនិយាយពីសាលារៀនគំរូជាងគេនៅប្រទេសកម្ពុជា នោះបងប្អូនប្រាកដជាស្គាល់សាលារៀនមួយនៅខេត្តសៀមរាប ដែលជាសាលារៀនមួយបានផ្តល់ភាពកក់ ទាំងកម្រិតនៃការសិក្សា និងការអប់រំផ្នែកសុជីវធម៏ របៀបរបរនៃការរស់នៅ ដើម្បីឲ្យកូនសិស្សទទួលបានចំណេះដឹងដ៏ល្អមួយសម្រាប់អនាគត របស់ប្អូនៗ។ សាលារៀនដ៏ល្បីឈ្មោះមួយនេះ បានធ្វើឲ្យឪពុកម្តាយ មានទំនុកចិត្តជាខ្លាំង និងចង់ឲ្យកូនៗរបស់ខ្លួនបានទៅសិក្សា ក្រេបយកចំណេះដឹង​ ។

សាលាបឋមសិក្សាវត្តបូព៌ ត្រូវបានកសាងឡើង ដោយលោកនាយកសាលាដែលមានឈ្មោះថា ពិន គិមឆេន ដែលជាបុគ្គលម្នាក់បានខិតខំតស៊ូ ដឹកនាំសាលារៀនមួយនេះ រហូតដ៏មានកេរ្ត៍ឈ្មោះបោះសំលេងដល់សព្វថ្ងៃនេះ។ លោកនាយកសាលា ពិន គិមឆេន បានឆ្លងកាត់ការលំបាកជាច្រើន ដើម្បីកែប្រែមុខមាត់ថ្មី ផ្តោតជាពិសេសទៅលើសណ្តាប់ធ្នាប់វិន័យ និងចក្ខុវិស័យសំខាន់ៗ ដោយការធ្វើកំណែទម្រង់ដំបូងបំផុត ។ ចំពោះលោកគ្រូអ្នកគ្រូបង្រៀន សុទ្ធតែមានសមត្ថភាព និងជំនាញពិតប្រាកដ ដើម្បីចែករំលែកចំណេះដឹងទាំងអស់នេះ ដល់ប្អូនៗសម្រាប់ប្រើទៅថ្ងៃអនាគត។ ជាមួយគ្នានោះផងដែរ ក៏មានការចូលរួមចំណែកពីសំណាក់ឪពុកម្តាយ គឺជាកត្តាយ៉ាងសំខាន់ សម្រាប់សិស្សានុសិស្សទាំងអស់ ព្រោះថាការគាំទ្រចំ ឲ្យកូនៗមកសាលារៀន និងជំរុញលើកទឹកចិត្តកូនៗបានប្រសើរបំផុត នោះគឺជាឪពុកម្តាយផ្ទាល់៕

ប្រភព៖ Kimchhen Peung

Leave a Reply

Your email address will not be published. Required fields are marked *