ប្រធានសមាគមសិល្បករខ្មែរ បាននាំយកអំណោយ និងថវិកា ជូនលោកយាយ ណយ សំណាង លោកតា ចេក លោកតា សុម ម៉ាត់…

ប្រធានសមាគមសិល្បករខ្មែរ បាននាំយកអំណោយ និងថវិកា ជូនលោកយាយ ណយ សំណាង លោកតា ចេក លោកតា សុម ម៉ាត់...

បើយោងតាមគណនីហ្វេសលោកហេង ឡុង បានបង្ហោះសារថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានចែកអំណោយ និងថវិការៀងរាល់ខែ ជូនលោកយាយ ណយ សំណាង, លោកតា ចេក, និងលោកតា សុម ម៉ាត់ ដែលជា សិល្បករជើងចាស់ដែលបច្ចុប្បន្ន ពួកគាត់មានជីវភាពខ្វះខាត ។

សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាន ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ

– អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង

– អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា”៕

ប្រភព៖ ហេង ឡុង

Leave a Reply

Your email address will not be published. Required fields are marked *