ផលិតកម្មសីលារីខតនឹងរៀបចំការប្រគុំតន្ត្រីRockដ៍ធំនៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019នេះ

ផលិតកម្មសីលារីខតនឹងរៀបចំការប្រគុំតន្ត្រីRockដ៍ធំនៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019នេះ

កាលពីពេលថ្មីៗកន្លងមកនេះផលិតកម្មសីលារីខតបានបង្ហោះវីដេអូអាថ៌កំបាំងជាច្រេីននៅលេីទំពរហ្វេសបុកផេកក៍ដូចជាឆានែលយូធូបផ្លូវការរបស់ផលិតកម្មផ្ទាល់ ហេីយមកដល់ពេលនេះប្រិយមិត្តមួយចំនួនធំប្រាកដជាបានជ្រាបច្បាស់ហេីយថាវីដេអូទាំងអស់នោះគឺជាវីដេអូផ្សព្វផ្សាយការប្រគុំតន្ត្រីដ៍ធំមួយរបស់ផលិតកម្មសីលារីខតដែលមានឈ្មោះថា SEILA IT BEGINS ដែលការប្រគុំតន្ត្រីនេះគឺជាការប្រគុំតន្ត្រីសម្ភោធជាផ្លូវការផលិតកម្មសីលារីខត ដែលទីតាំងនិងរៀបចំឡេីងនៅក្នុងAeon Hallស្ថិតនៅក្នុងផ្សារទំនេីបAeon Mall SekSok និងមានការចូលរួមសម្តែងពីក្រុមតន្ត្រីជាច្រេីនប្រចាំនៅផលិតកម្មសីលារីខតផ្ទាល់ដែលមានដូចជាក្រុមSUFFER ក្រុមDARK STORMZ ក្រុមRIZER និងក្រុមROSE ហេីយក៍មានការចូលរួមពីតារាចម្រៀងទោលប្រចាំផលិតកម្មជាច្រេីនរូបទៀតផងដែរ។

បេីតាមការរៀបរាប់ពីអ្នកគ្រប់គ្រងផ្ទាល់របស់ផលិតកម្មសីលារីខតបានអោយដឹងថា ការប្រគុំតន្ត្រីនេះគឺជាការប្រគុំតន្ត្រីដ៍អស្ចារ្យមួយនិងមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា ដោយផលិតកម្មបានរៀបចំឆាកតន្ត្រីដ៍ធំដែលបំពាក់ទៅដោយបច្ចេកទេសភ្លេីងនិងLEDជាច្រេីន ហេីយក៍មានរៀបចំឧបករណ៍តន្ត្រីចំនួន5ឈុតផ្សេងៗគ្នានៅលេីឆាកតែមួយ គឺក្រុមតន្ត្រីនីមួយៗប្រេីប្រាស់ឧបករណ៍តន្ត្រីមួយឈុតៗផ្សេងៗដាច់ដោយឡែកពីគ្នា អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ ផលិតកម្មនិងមានរៀបចំការសម្តែងសំរាប់ក្រុមតន្ត្រីទាំងបួនក្រុមSUFFER DARKSTORMZ RIZER និងROSE ក៍ដូចជាតារាចម្រៀងទោលប្រចាំផលិតកម្មអោយមានលក្ខណះភ្លែកៗពីគ្នាទៅតាមស្ទីលរបស់ក្រុមនីមួយៗ សំរាប់សំបុត្រចូលរួមទស្សនាការប្រគុំតន្ត្រីនេះផលិតកម្មនិងមានចែកជូនដោយឥតគិតថ្លៃ មិនត្រឹមតែប៉ុណ្ណោះផលិតកម្មក៍មានរៀបចំជាកាដូអាវយឺតសីលារីខតនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រេីនទៀតសំរាប់ប្រិយមិត្តអ្នកគាំទ្រដែលបានចុះឈ្មោះទទួលសំបុត្រចូលរួមការប្រគុំតន្ត្រីនេះផងដែរ ហេីយពត៌មានបន្ថែមសូមបងប្អូនចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ផលិតកម្មសីលារីខតផ្ទាល់ ដូច្នេះសង្ឃឹមថាបងប្អូនប្រិយមិត្តនឹងទៅចូលរួមគាំទ្រលេីកទឹកចិត្តនិងលោតសប្បាយទាំងអស់គ្នាអោយបានច្រេីនកុះករនៅថ្ងៃទី15 ខែវិច្ឆិការ ឆ្នាំ2019ខាងមុខនេះនៅក្នុងAeon Hallស្ថិតក្នុងផ្សារទំនេីបAeon Mall SenSok។

គួររំលឹកផងដែរថាផលិតកម្មសីលារីខតចាប់ផ្តេីមបង្កេីតឡេីងនៅក្នុងឆ្នាំ2014 ដោយបានខិតខំសំរិតសំរាងអស់រយះពេលជាច្រេីនឆ្នាំទេីបមកដល់ពេលនេះផលិតកម្មសីលារីខតបានប្រកាសសម្ភោធជាផ្លូវការជាមួយនិងការរៀបចំការប្រគុំតន្ត្រីដែលមានឈ្មោះថាSEILA IT BEGINSនៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2019នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *