បងប្អូនចំណាំមុខទុកផង…ស្រីចោរដៃឆៅ ចូលលួចទូរស័ព្ទ និងកាបូបលុយដល់ក្នុងផ្ទះ ពេលម្ចាស់គេទាន់ អាងលើកដៃសំពះសូមទោស លើក្រោយឈប់ធ្វើអញ្ចឹងទៀតហើយ…មានវិដេអូ

បងប្អូនចំណាំមុខទុកផង...ស្រីចោរដៃឆៅ ចូលលួចទូរស័ព្ទ និងកាបូបលុយដល់ក្នុងផ្ទះ ពេលម្ចាស់គេទាន់ អាងលើកដៃសំពះសូមទោស លើក្រោយឈប់ធ្វើអញ្ចឹងទៀតហើយ...មានវិដេអូ

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Ping​ បានបង្ហោះវិដេអូ ពាក់ព័ន្ធនឹងករណីស្រ្តីម្នាក់ បានចូលទៅលួច ទូរស័ព្ទនិងកាបូបលុយ នៅក្នុងផ្ទះរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ។ នៅក្នុងវិដេអូឃ្លីបនោះ ក៏បានបង្ហាញពីសកម្មភាពរបស់ស្រ្តីម្នាក់ ដែលហ៊ានខ្លាំងណាស់ ដែលហ៊ានចូលលួចទូរស័ព្ទដៃ និងកាបូបលុយ គ្មានញញើតអ្វីបន្តិច។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថា ស្រ្តីដែលលួចរូបនោះមានប្តីកំពង់តែចាំគាត់នៅខាងក្រៅ ជាមួយអ្នកនិងកូនស្រី ម្នាក់នៅក្នុងកំពុងអង្គុយចាំស្រ្តីរូបនោះ ពេលលួចរួច ចោររូបនោះ បានយកទូរស័ព្ទទៅលក់បាត់ ។ ភ្លាមនោះ ស្ត្រីដែលជាម្ចាស់ ទូរស័ព្ទ ក៏បានមកតាមទាន់ ស្រ្តីដែលជាចោរលួចនោះ នៅមុខកន្លែងលក់កាហ្វេ ។​ ស្រាប់តែម្ចាស់ទូរស័ព្ទ​ ឲ្យស្រ្តីរូបនោះ យកទូរស័ព្ទចេញមកភ្លាម តែស្រ្តីដែលជាជនសង្ស័យបានប្រកែក យ៉ាងតឹងសរសៃរកដាក់ម្ចាស់ទូរស័ព្ទថា​ខ្លួនមិនបានយក។ 

ទន្ទឹមនឹងនោះ បុរសម្នាក់ដែលត្រូវជាប្តីរបស់ស្រ្តីរងគ្រោះ ក៏បានឆែកមើលនៅក្នុងកាបូបជនសង្ស័យក៏បានឃើញកាបូបលុយរបស់ខ្លួន នៅក្នុងនោះ ។ ក្រោយពីបានឆែកឃើញ ជនសង្ស័យក៏មិនអាចតវ៉ាអ្វីទៀតបាន មានតែលើកដៃសំពះសូមទោស ថាគាត់អត់មានលុយទៅមើលម៉ែរបស់គាត់។

ក្រោយពីស្តាប់ការអង្វរក ពីសំណាក់ស្រ្តីដែលជនសង្ស័យនិងប្តីរបស់ខ្លួន ដោយថា ខ្លួនធ្វើបែបនេះ ព្រោះតែយកលុយទៅទិញថ្នាំជូនម្តាយឈឺ ក៏យល់ព្រមដោះលែងជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនោះទៅ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Ping

Leave a Reply

Your email address will not be published. Required fields are marked *